មានគម្រោងអ្វីខ្លះសម្រាប់ថ្ងៃសម្រាកខាងមុខនេះ? ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរកំពុងខិតជិតមកដល់ហើយ។ ឱកាសនេះយើងខ្ញុំសូមជម្រាប់ជាដំណឹងថា ផលិតកម្ម Town នឹងរៀបចំវេទិកាប្រគុំតន្រ្តី ជាលើកដំបូង ដែលផ្សាយផ្ទាល់ពីខេត្តសៀមរាប ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ជាមួយនឹងវត្តមាននៃតារាចម្រៀងល្បីៗប្រចាំនៅផលិតកម្ម ថោន Townជាពិសេសនោះគឺកញ្ញាមាសសុខសោភា។ សូមកុំខកខានវេទិកាដ៏អស្ចារ្យនេះឱ្យសោះ! រីករាយជាមួយ យើងខ្ញុំឱ្យបានច្រើនកុះករដោយផ្ទាល់នៅទីរួមខេត្តខេត្តសៀមរាប ឬ ចូលរួមទស្សនាតាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ SEATV ទាំងអស់គ្នា។
រាំកម្សាន្ត ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយបទចម្រៀងពិរោះៗជាច្រើនបទ ពីផលិតកម្មថោន Town ហើយរីករាយជាមួយបទថ្មីរបស់កញ្ញា មាស សុខ សោភា ជាច្រើនបទក្នុងអាល់ប៊ុមចម្រៀងចូលឆ្នាំនៃផលតិកម្ម ថោន Town Production ។ សូមរកជៀវនូវ CDs, VCDs និង DVDs original ជាការគាំទ្រ វិស័យសិល្បៈចម្រៀងខ្មែរទាំងអស់គ្នាផងដែរ។
ជួបគ្នានៅ សៀមរាបទាំងអស់គ្នា៕
Town Concert
Any plans for the upcoming holiday? Khmer New Year is getting closer. Town Production will hold their very first concert live from Siem Reap province during 14th to 16th of April, with present of our idol, Meas Soksophea and Town production superstars. Don’t miss out! You can chill out with us directly at Siem Reap province or enjoy concert that will be broadcast live from SEATV.
Dance and celebrate Khmer New Year with songs from Town Production, and find out Meas Soksophea’s new songs in Khmer New Year album of Town Production. Please look for CDs, VCDs, and DVDs original to support Khmer authors, producers, and Cambodian artists.
“See You in Siem Reap” -Meas Soksophea
Writer: Pidor


