សួរស្តីឆ្នាំថ្មី ប្រពៃណីខ្មែរ ២០១៤
ឆ្នាំថ្មីមកឈានចូលដល់ហើយ! តើប្រិយមិត្តទាំងអស់ ត្រៀមខ្លួនហើយឬនៅ? ទេវតាថ្មីនឹងយាងមកប្រសិទ្ធិពរជ័យសេរីសួរស្តីជូនដល់ប្រជាជនខ្មែរគ្រប់ៗរូប ក្នុងឱកាសឆ្នាំ មមី ឆស័កព.ស ២៥៥៧ត្រូវ គ.ស ២០១៤ ដែលកំពុងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។ ឆ្លៀតឱកាសដ៏ពិសេសនេះដែលកញ្ញា មាសសុខ សោភាសូមជូនពរ ជាមួយនឹងសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ អស់ពីបេះដូង ជូនដល់មិត្តទស្សនិកជន ដែលនិយមគាំទ្រកញ្ញា រហូតមក។ ហើយកញ្ញាបានថ្លែងឱ្យថា “ដើម្បីតបស្នាងនូវការគាំទ្រ និងការផ្តល់កម្លាំងចិត្តពីសំណាក់ទស្សនិកជន នាងខ្ញុំនឹងខិតខំ នាំមកនូវការកម្សាន្ត ថ្មីៗមកបម្រើអារម្មណ៍មិត្តទស្សនិកជនបន្តទៀត”។ read more


