MV ថ្មី “រលឹម​ប្រុយៗ” ធ្វើ​ទស្សនិកជន​បន់ឱ្យដល់ចូលឆ្នាំខ្មែរឆាប់ៗ

meas Sok sophea

MV ថ្មី “រលឹម​ប្រុយៗ” ធ្វើ​ទស្សនិកជន​បន់ឱ្យដល់ចូលឆ្នាំខ្មែរឆាប់ៗ

MV ថ្មី “រលឹម​ប្រុយៗ” ធ្វើ​ទស្សនិកជន​បន់ឱ្យដល់ចូលឆ្នាំខ្មែរឆាប់ៗ 1280 720 Pidor Keo

នៅដើម​ខែ មីនានេះ​ បណ្តាល​ផលិតកម្មនិង​ តារាចម្រៀង​ល្បីៗកំពុង​មមាញឹក​ជាមួយនឹង​ការ​ផលិ​តបទចម្រៀង​ និងថត​ MV ថ្មីត្រៀម​អបអរសាទរ​ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុង​ខិតជិត​មក។ ជាមួយគ្នានេះដែរ​ កញ្ញា​ មាស សុខសោភា ក៏មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់សង្ឃឹម​ផងដែរ បើយោង​តាម​ផេក​ ហ្វេសប៊ុក​ផ្លូវការ​របស់កញ្ញា Meas Soksophea យើង​ឃើញ​ថា​កញ្ញាក៏មាន​ចំណង​ដៃពិសេស​សម្រាប់​អោយ​ទស្សនិកជន​រាំកម្សាន្ត​ក្នុងឱកាស​ចូល​ឆ្នាំថ្មីផងដែរ។

 

បទថ្មីនេះ​មាន​ចំណង​ជើងថា “រលឹម​ប្រុយ ៗ” ដោយ​កញ្ញាបានធ្វើ​ការ​បកស្រាយ​រួម​គ្នា​ជាមួយ​លោក​ Tempo និង BOB ថែមទាំង​មាន​ការ​ចូល​រួម​សម្តែង​ដោយ​តារា​ល្បីៗជាច្រើន​ទៀត។ មិន​តែប៉ុណ្ណោះ កញ្ញា និងក្រុម​ការងារ​បាន​ធ្វើដំណើរ​ទៅផ្តិតយក​ទិដ្ឋិភាពផ្ទាល់នៅ​ភ្នំបាសិទ្ធ។

សូម​ចូល​រួមទស្សនាកម្សាន្តទាំងអស់គ្នា៖

យោង​តាម​ប្រសាសន៍​ផ្ទាល់​របស់កញ្ញា​ មាស សុខសោភា បាន​អោយ​ដឹងថា​ ក្នុងឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិខ្មែរខាងមុខ​នេះ​កញ្ញា​នឹង​មាន​​ចេញបទចម្រៀង​ថ្មីចំនួន​៤បទ ក្នុង​នោះ​ផងដែរ​បទ “រលឹម​ប្រុយៗ” នឹងបទ “ឆ្នាំថ្មីរកប្តីមិនបាន” គឺជាបទដែល​កញ្ញារំពឹង​ថា​នឹងទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងជាង​គេ​។ ហើយកញ្ញានឹង​សង្ឃឹម​ប្រិយមិត្តទស្សនិកជន​នឹង​រងចាំរាំកម្សាន្តរីករាយ​ស្វាគមន៍​ទេវតាឆ្នាំថ្មីទាំង​អស់គ្នា៕

Soursdey!

Welcome to the official Meas Soksophea website and fan club featuring Meas soksophea music, videos, photos, news and more. “Thank you everyone for all your love and support, I hope you continue to support me throughout my career. I will do my best to produce music that you love and hopefully makes an impact to all generations and ages. Lots and love, blessings and best wishes to you all” – Meas Soksophea

SEE MORE:

Meas Soksophea Profile
Meas Soksophea Profile