ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ ត្រូវបានធ្វើនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់តារាចម្រៀង និងសិល្បករ សិល្បការិនីដែលមានឈ្មោះបោះសម្លេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះអ្នកនាងមាស សុខសោភា និងស្វាមីក៏ត្រូវបានអញ្ជើញឱ្យរួមជាភ្ញៀវកិត្តិយសផងដែរ។
សូមរំលឹកផងដែរថាកម្មវិធី Pleng Music Awards 2022 គឺជាកម្មវិធីប្រគល់រង្វាន់ដ៏ធំមួយប្រចាំឆ្នាំ។ ក្នុងឱកាសដ៏សប្បាយរីករាយនោះអ្នកនាង មាស សុខសោភា និងស្វាមីបានអង្គុយជិតមិត្តសិល្បករ និងសិល្បការិនីល្បីមួយគូ គឺកញ្ញា ទេពបូព្រឹក្ស និងលោក G-Devith។ អ្នកនាង មាស សុខសោភា បានសម្តែងភាពរាក់ទាក់ និងសំណះសំណាលយ៉ាងជិតស្និទ្ធ ព្រមទាំងចូលរួមអបអរសាទដល់តារាចម្រៀងដ៏មានទេពកោសល្យទាំងពីរ ក្នុងមានជាមិត្តសិល្បៈ និងជារាមច្បងក្នុងវិស័យចម្រៀង៕







