កញ្ញា មាស សុខសោភា មិនត្រឹមតែតារាចម្រៀងដែលមានសំនៀងពិរោះប៉ុណ្ណោះទេ តែកញ្ញាក៏ត្រូវបានគេទទួលស្គាល់ថាជាតារាដែល ស្រឡាញ់ និងគាំទ្រពេញទំហឹងក្នុងការពារ និងថែរក្សាសម្បត្តិធម្មជាតិ។ ក្នុងនាមជាគំរូដ៏ប្រពៃក្នុងសង្គម កញ្ញាបានធ្វើឱ្យគម្រោងដាំដើមឈើនេះ លេចចេញជារូបរាង។ កាលពីថ្ងៃទី ៩ ខែកក្កដា ២០១៤ កន្លងទៅនេះបានសម្រេចគម្រោង ដោយដាំកូនឈើចំនួន ១០,០០០ដើម នៅវត្តមេតា្តធម្មចិត្ត ហៅផ្កាឈូក ដែលមានទីតាំងនៅភ្នំបូមែក ភូមិត្រពាំងឈូង ស្រុកឱរ៉ាល។ កម្មវិធីនេះដែរមានការចូលរួមពីភ្ញៀវកិត្តិយសជាង ១០០ នាក់ មានដូចជាអ្នកស្រុកអ្នកភូមិនៅក្នុងតំបន់នោះ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីស្ថានីយ៍វិទ្យុ ទូរទស្សន៍នានា។ ពិសេសជាងនេះទៅទៀតក៏មានចូលរួមពីមិត្តសិល្បៈករ សិល្បការិនី ដូចជា DJ ក្តិប លោក មុន្នី សុខរក្សានិងកញ្ញា ឡោម លក្ខិណា។ ក្នុងឱកាសដ៏ពិសេសនោះ ក៏មានការច្រៀងជូនភ្ញៀវកិត្តិយស សន្តាប់ ដែលញ៉ាំងឱ្យកម្មវិធីនេះរឹតតែសប្បាយរីករាយ។

តែអ្វីដែលសំខាន់នោះគឺកញ្ញាមាស សុសោភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមេតា្តធម្មចិត្តហៅផ្កាឈូក និងព្រះសង្ឃនៅទីនោះ ដែលបានផ្តល់ជាដី និងទីធ្លាសម្រាប់ដាំកូនឈើ ជាងនេះទៅទៀតពួកគាត់បានជួយក្នុងដាំយ៉ាងខ្នះខ្នែង និងធានាក្នុងការថែរក្សាការពារកូនឈើទាំងនោះ សម្រាប់គម្រោង ៥ឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ឱ្យដឹងថាគោលបំណងសំខាន់ក្នុងកម្មវិធីនេះគឺ ការពារ និងថែរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ។ ហើយពិធីនេះមិនមានពាក់ព័ន្ធនឹងកិច្ចការនយោបាយ អ្វីឡើយព្រោះវាជាសកម្មភាពដែលផុសចេញពីបេះដូងដើម្បីញ៉ាំងឱ្យយុវជនចេះស្រឡាញ់និងការពារសម្បត្តិធម្មជាតិ។ ដោយនេះ គឺជាបញ្ហារួម ប្រសិនបើគ្មានព្រៃឈើ ផែនដី នឹងមានកង្វះខាតខ្យល់អុកស៊ីសែន ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស និងសត្វដែលរស់នៅលើផែនដីទាំងមូល។ “រក្សាការពារសម្បត្តិធម្មជាតិ គឺជាទង្វើរបស់ពលរដ្ឋល្អក្នុងសង្គមជាតិ”
10,000 Tree planting ceremony July 9 2014
Meas Sok Sophea is not only known as a vocal artist with amazing voice, but also known a superstar who loves and supports Mother Nature in Cambodia. As a role model, our superstar has put what she planned into action. July 9 2014, Meas Sok Sophea has achieved her plan by planting 10,000 trees at MAETAH TOMACHET-HOW PKAH CHUK Pagoda which is located at Phnom Bo Meah, Trobang Cho, Srok Oral. The ceremony was held with present of over 100 participates included the locals, Cambodian and French reporters from TVs, Newspaper, and radio. And other superstars like DJ Kdep, Mony Sok Raksa, and Lorm Leakana. In that special occasion, there was also a singing performance by our superstar that brought spark of cheerfulness to the whole ceremony.
Most importantly, Meas Sok Sophea would like to express highly appreciation to Maetahtomachet-how Pkahchuk pagoda; especially the monk who provide land and space for planting and helped us in planting, maintaining, and protecting the trees in the next 5 years. The main purpose is to protect and preserve natural resource sustainably for our next generation. This ceremony does not involve in any political activities because this action is wholeheartedly to urge young people to love and protect Mother Nature in Cambodia. Without trees our planet will lack of oxygen that heavily affect all living things on Earth. “Be a Good Citizen for our Kingdom”
Writer: Pidor


