បច្ចុប្បន្ននេះ វិស័យសិល្បៈចម្រៀងនៅប្រទេសកម្ពុជាកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ហើយ ទស្សនិកជនក៏កាន់តែមានសំណូមពរខ្ពស់ ហើយអ្នកគាំទ្រសិល្បៈចម្រៀងខ្មែរសព្វថ្ងៃមាននៅទាំងក្នុងប្រទេស និងតាមបណ្តាលប្រទេសនានា។ ទន្ទឹមនឹងនេះដែរ កញ្ញា មាស សុខ សោភា មានដំណឹងដ៏រំភើបរីករាយមួយសម្រាប់ទស្សនិកជនដែលនិយមគាំទ្រកញ្ញា នៅឯប្រទេសញ៉ូហ្សេឡែន គឺកញ្ញា នឹងធ្វើដំណើរទៅសម្តែងនៅ ប្រទេសញ៉ូហ្សេឡែន រយៈពេលបីសប្តាហ៍ នាខែ សីហានេះហើយ។ ក្នុងនោះនឹងមានការសម្តែងចំនួនបី នៅទីកន្លែងផ្សេងៗគ្នា។ តែសូមរង់ចាំតាមដានទាំងអស់គ្នាអំពីព័ត៌មានលម្អិតស្តីពីទីកន្លែងដែលត្រូវធ្វើការសម្តែង ក្នុងពេលឆាប់ៗនេះ!
សូមបញ្ជាក់ប្រាប់ថានេះគឺដំណើរទៅកាន់ ប្រទេសញ៉ូហ្សេឡែន ជាលើកដំបូងរបស់ កញ្ញា មាស សុខ សោភា តែអ្វីដែលធ្វើឱ្យកញ្ញារំភើបជាងនេះ គឺឱកាសបានជួបសំណេះសំណាល និងសម្តែងជូនទស្សនិកជននៅទីនោះ។ យ៉ាងណាមិញ កញ្ញាមិនដែលបំភេ្លចទស្សនិកជននៅក្នុងប្រទេសកម្ពុជាឡើយ ដោយកញ្ញាមានជាកាដូពិសេសពី ប្រទេស ញ៉ូហ្សេឡែន គឺ MV ចម្រៀងល្បីៗជាច្រើនដូចជា អារម្មណ៍ត្រូវការបង “I can’t let you go” និង ដឹងថាបងនៅនឹកគេ។ មិត្តទស្សនិកជនប្រហែលកំពុងរង់ចាំ MV នៃបទចម្រៀងទាំងនេះយូរហើយ តែពេលនេះការរង់ចាំបានខិតជិតមកដល់ហើយ VCD original នឹងចេញលក់ក្នុងពេលឆាប់ៗនេះ! ដើម្បីគាំទ្រកញ្ញា មាស សុខ សោភា ក៏ដូចជាសិល្បៈចម្រៀងខ្មែរ សូមមេត្តាជួយជាវ CD និង VCD Original៕
Trip to New Zealand
Presently music industry in Cambodia becomes very competitive, and level of audiences’ satisfaction is also getting higher and higher. Moreover, Cambodian pop music’s fans are now all over the world. It will be excited news to Meas Sok Sophea’s fans at New Zealand that she is heading to the country for 3 weeks in this August. There will be 3 performances in 3 different locations. But please be patient! The locations will be announced soon!
This is her first trip to New Zealand, but what makes her even more excited is having chance to visit her fans over there. Yet she never forgets her fans in Cambodia, she will bring back some gifts all away from New Zealand as some new music videos in VCD of Town Production vol.41. All fans might have been waiting for MV of some songs like Arom Trov Kah Bon, I can’t let you go, and Deng Tah bong Nov Neuk Keh. And now the waiting is not for long, the original VCD will be released soon. To support Meas Sok Sophea and Khmer music please purchase original copy!
Write: Pidor


