ផលិតកម្ម Camtrax ត្រូវបានមហាជនស្គាល់ជាផលិតកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ស្វាមីរបស់អ្នកនាងមាស សុខសោភាដោយផ្ទាល់។ នៅក្នុងឆ្នាំថ្មីអ្នកនាងមាសសុខសោភា បានវិលត្រលប់មកផ្តោតលើការធ្វើបទចម្រៀងថ្មីនៅក្នុងផលិតកម្ម Camtrax ដើម្បីឆ្លើយតបទៅនឹងការសំណូមពរពីសំណាក់អ្នកគ្រាំទ្រទាំងក្នុងនិងក្រៅប្រទេសដែលមានការនឹករលឹកដល់សំនៀងដ៏ស្រទន់និងបទចម្រៀង Original ថ្មីសាច់ភ្លេង និងទំនុកច្រៀង។
សូមរំលឹកផងដែរថា កាលពីឆ្នាំ ២០២២ អ្នកនាងមាស សុខសោភាបានចាប់ដៃជាមួយផលិតកម្មរៀម Ream ដែលបានបញ្ចេញសំនៀងក្នុងបទចម្រៀងជាច្រើនផងដែរ។ នៅក្នុងឆ្នាំនេះអ្នកនាងនឹងបង្ហាញខ្លួនសារជាថ្មីនៅក្នុងផលិតកម្ម Camtrax ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់អ្នកនាង។
ក្នុងការបើកទំព័រថ្មីជាមួយ Camtrax អ្នកនាងមាស សុខសោភា បានត្រៀមនឹងចេញ Mini Album ដែលសុទ្ធសឹងតែជាបទចម្រៀងថ្មីក្រោមស្នាដៃនិពន្ធពីសំណាក់ករីខ្មែរ និងតន្ត្រីករ ដែលមានទេពកោល និងធ្លាប់សាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈនៅកម្ពុជា។ ក្រៅពីផ្តោតលើគុណភាពភ្លេង និងទំនុកច្រើន Camtrax ក៏នឹងនាំយកមកនូវ MV ដែលដឹកនាំសម្តែងដោយកូនខ្មែរដ៏មានទេពកោសល្យ រួមជាមួយតារាសម្តែងវ័យក្មេងស្រស់សោភា និងស្រស់សង្ហា ដើម្បីចេញសមិទ្ធផល MV ដ៏មានគុណភាព។
 

