បទចម្រៀង Resolution ត្រូវបានដាក់បញ្ចូលទៅក្នុងអាលប៊ុមចម្រៀងលំដាប់ពិភពលោក

Resolution by Meas Soksophea (Cambodia)

បទចម្រៀង Resolution ត្រូវបានដាក់បញ្ចូលទៅក្នុងអាលប៊ុមចម្រៀងលំដាប់ពិភពលោក

បទចម្រៀង Resolution ត្រូវបានដាក់បញ្ចូលទៅក្នុងអាលប៊ុមចម្រៀងលំដាប់ពិភពលោក 1000 666 MSP Admin

អ្នកនាងមាស សុខសោភា ត្រូវបានអ្នកគាំទ្រក្នុងនិងក្រៅប្រទេសទទួលស្គាល់ថាជាតារាចម្រៀងជួរមុខដែលមិនត្រឹមតែមានសំនៀងផ្អែមស្រទន់ប៉ុណ្ណោះទេ ថែមទាំងជាតារាចម្រៀងដែលតែងតែចូលរួមចំណែកនូវរាល់សកម្មភាពនានាដើម្បីលើកម្ពស់ការស្រឡាញ់ការពារបរិស្ថាន តាមរយៈស្នាដៃផលិតបទចម្រៀង និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។

បទចម្រៀងរបស់អ្នកនាងដែលមានចំណងជើងថា “Resolution” ត្រូវបានដាក់បញ្ចូលទៅក្នុងអាល់ប៊ុម Resolution លំដាប់ពិភពលោកនៅក្នុង Spotify និងកម្មវិធីស្តាប់ចម្រៀងផ្សេងៗជាច្រើន។ នៅក្នុង Album នោះផងដែរគឺមានការដាក់បញ្ចូលគ្នានូវបទចម្រៀង Resolution ដែលបកស្រាយដោយតារាចម្រៀងល្បីៗចម្រុះជាតិសាសន៍ទូទាំងសកលលោក។ ការជ្រើសរើសបទចម្រៀងនោះត្រូវបានវាយតម្លៃនិងសម្រិតសម្រាំងដោយផ្អែកលើទឹកដមសំនៀង និងអត្ថន័យនៃបទចម្រៀងពោរពេញដោយខ្លឹមសារផ្តោតលើការបណ្តុះគំនិតនៃការស្រឡាញ់ការពារសម្បត្តិធម្មជាតិជាសាកល។ ដោយការស្រឡាញ់ការពារបរិស្ថានគឺមានន័យថាយើងគិតដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។

Click to Listen

អ្នកនាងមាស សុខសោភា និងផលិតកម្ម Camtrax បានព្យាយាមរួមគ្នាផលិតនូវបទចម្រៀងមិនត្រឹមតែបំពេញតែតម្រូវការអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលដៅពាំនាំបទចម្រៀងខ្មែរចូលក្នុងឆាកអន្តរជាតិ ដើម្បីជាការផ្សព្វផ្សាយអំពីសម្បតិ្ត វប្បធម៌ ធម្មជាតិ និងលើកកម្ពស់វិស័យទេសចណ៍នៅកម្ពុជាទៅដល់មនុស្សទូទាំងសកលលោក។​ ក្នុងនាមជាកូនខ្មែរមួយរូបយើងពិតជាមានមោទនភាពយ៉ាងខ្លាំង និងអបអរសាទចំពោះសមិទ្ធិផលនៃស្នាដៃនេះ៕

    Soursdey!

    Welcome to the official Meas Soksophea website and fan club featuring Meas soksophea music, videos, photos, news and more. “Thank you everyone for all your love and support, I hope you continue to support me throughout my career. I will do my best to produce music that you love and hopefully makes an impact to all generations and ages. Lots and love, blessings and best wishes to you all” – Meas Soksophea

    SEE MORE:

    Meas Soksophea Profile
    Meas Soksophea Profile