បើលោកអ្នកជាអ្នកគាំទ្រអ្នកនាងមាស សុខសោភា លោកអ្នកច្បាស់ជាជ្រាប់ហើយថាអ្នកនាងមានស្បែកស្រស់ថ្លា គ្រាន់តែពីចម្ងាយក៏ដឹងថាភ្លឺទន់រលងដល់កម្រិតណាដែរ។ ពិតណាស់អាយដលរបស់អ្នកទាំងអស់គ្នាគឺជាមនុស្សស្រឡាញ់ស្បែក ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសផលិតផលមកប្រើប្រាស់ដើម្បីថែរក្សាស្បែក។ ការជ្រើសរើសផលិតផលត្រឹមត្រូវមិនត្រឹមតែធ្វើឱ្យស្បែកសថ្លាប៉ុណ្ណោះទេ ថែមទាំងជំនួយស្បែកក្មេងជាងវ័យថែមទៀតផង។
កាលពីថ្ងៃទី ២៦ កុម្ភៈឆ្នាំ ២០២៣ អ្នកនាង មាស សុខសោភា និងស្វាមីបានធ្វើការប្រារព្ធពិធីសម្ពោធផលិតផល My Only One Body Lotion នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល។ ក្នុងឱកាសនោះដែរក៏មានការចូលរួមពីសំណាក់មិត្តសិល្បករ សិល្បការិនីជាច្រើនរូប ព្រមទាំងមាននូវការសម្តែងពីសំណាក់អ្នកនាងមាស សុខសោភា ផ្ទាល់ផងដែរ។ ក្នុងឱកាសសំណេះសំណាលជាមួយមិត្តអ្នកសិល្បៈអ្នកនាងក៏បានផ្តល់ជូននូវឡេ My Only One Body ជាច្រើនទៅដល់សិល្បករសិល្បការិនីដើម្បីធ្វើការសាកល្បងប្រើប្រាស់ឱ្យបានដឹងអំពីគុណភាពទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា ឡេ My Only One Body Lotion គឺជាផលិតផលពីរោងចក្រនៅប្រទេសកូរ៉េ ដែលជារូបមន្តផ្ទាល់ខ្លួនរបស់ idol មាស សុខសោភាព មានស្តង់ដា និងគុណភាពខ្ពស់ ប្រើបានទាំងបុរស និងនារី។ ដូចដែលបានលើកឡើងខាងលើ អ្នកនាង មាស សុខសោភា យកចិត្តទុកដាក់ចំពោះការថែទាំសម្រស់ពិសេសគឺស្បែក ដូច្នេះហើយអ្នកនាងតែផ្តោតលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលថែរក្សាសម្រស់ជាចម្បង។ ឡេលាបខ្លួននេះមិនត្រឹមតែធ្វើឱ្យស្បែកសស្រស់ថ្លា ប៉ុន្តែមានសារធាតុបំប៉ន ផ្តល់សំណើម និងគ្មានផ្ទុកនូវសារធាតុកាត់ផ្សេង ដែលនាំឱ្យស្បែកឡើងអាចម៍រុញនិងឆាប់ជ្រាវជ្រួញឡើយ ដូចនេះលោកអ្នកអាចប្រើប្រាស់ប្រកបដោយទំនុកចិត្ត។


