កាលពីថ្ងៃទី ១៨ ខែមេសា កន្លងទៅនេះកំពូលតារាចម្រៀងកញ្ញា មាស សុខសោភា បានចេញដំណើរទៅធ្វើការសម្តែងនៅប្រទេសកាណាដា ក្នុងធ្វើដំណើរនេះផងដែរកញ្ញាមានវត្តមាននៅទីក្រុងធំមួយចំនួននៃប្រទេសកាណាដា ដូចជា៖
- ទីក្រុង Montreal នៅថ្ងៃទី ២០មេសា
- ទីក្រុង Edmonton ថ្ងៃទី៤ ឧសភា
- ទីក្រុង Hamilton ថ្ងៃទី ១១ ឧសភា
- ទីក្រុង Toronto ថ្ងៃទី ២៥ ឧសភា
- ទីក្រុង Montreal នៅថ្ងៃទី ១ មិថុនា
- ទីក្រុង Winnipeg ថ្ងៃទី៨ មិថុនា
- ទីក្រុង Calgary ថ្ងៃទី ១៥ កក្កដា
- ទីក្រុង Vancouver ៦ កក្កដា
សូមបញ្ជាក់ផងដែរថា ក្នុងប្រគុំតន្រ្តី ដែលធ្វើឡើងកន្លងមកនេះគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសំបុត្រចូលទស្សនាការប្រគុំតន្ត្រីនៅ Montreal ត្រូវបានលក់អស់កាលពី៣ខែមុនមកម៉្លេះ ជាងនេះទៅទៀតការបុត្រសម្រាប់ការប្រគុំតន្ត្រីបន្ទាប់នៅ Edmonton គឺលក់អស់ក្នុងរយៈពេល២ម៉ោងបន្ទាប់ពីការដាក់លក់។ នេះគឺជាជោគជ័យយ៉ាងធំធេង និងបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅអំពីសំណាក់ បងប្អូនខ្មែរដែលរស់នៅប្រទេស កាណាដា ចំពោះកញ្ញាមាស សុខសោភា។
នៅក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនោះ មានការដាក់ដេញថ្លៃ នាឡិកាដៃ Baby-G ដែលហត្ថលេខារបស់កញ្ញា មាស សុខសោភា ហើយតម្លៃដែលដេញថ្លៃបានទៅលើអ្នកស្រី Kim Hour ដែលម្ចាស់ភោជ្ជនី Kim Hour នៅរដ្ឋ Montreal ក្នុងតម្លៃ ២០០០ដុល្លារ
ហើយថវិការទាំងនេះ គឺសម្រាប់ឧបត្ថមដល់មូនិធិសប្បុរសធម៌ ដើម្បីសាងសងរបងការពារតំបន់អភិរៈ ព្រៃឈើ និងសត្វព្រៃ របស់កញ្ញា មាស សុខសោភាផ្ទាល់។ សូមបញ្ជាក់ផងដែរថា ឈ្មោះសប្បុរសជនដែលជាវនាឡិកានោះ នឹងត្រូវសរសេរនៅលើរបងដើម្បីជាការថ្លែងអំណរគុណ។ កញ្ញាមាស សុខសោភា សង្ឃឹមថាបងប្អូននឹងបន្តគាំទ្រក្នុង ការប្រគុំតន្ត្រីបន្តបន្ទាប់ នៅរដ្ឋផ្សេងៗដែលបានរៀបរាប់ដូចខាងលើ៕