សួរស្តី​ឆ្នាំថ្មី ប្រពៃណីខ្មែរ ២០១៤ / Happy Khmer New Year 2014

Happy-Khmer-New-Year-2014

សួរស្តី​ឆ្នាំថ្មី ប្រពៃណីខ្មែរ ២០១៤ / Happy Khmer New Year 2014

សួរស្តី​ឆ្នាំថ្មី ប្រពៃណីខ្មែរ ២០១៤ / Happy Khmer New Year 2014 800 1200 MSP Admin

សួរស្តី​ឆ្នាំថ្មី ប្រពៃណីខ្មែរ ២០១៤

ឆ្នាំ​ថ្មី​មក​ឈានចូលដល់​ហើយ! តើ​ប្រិយមិត្ត​ទាំង​អស់ ត្រៀម​ខ្លួន​ហើយ​ឬនៅ? ទេវតា​ថ្មី​​នឹង​យាងមក​ប្រសិទ្ធិ​ពរជ័យ​សេរីសួរស្តី​ជូន​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗរូប ក្នុង​ឱកាស​ឆ្នាំ មមី ឆស័កព.ស ២៥៥៧ត្រូវ​ គ.ស ២០១៤ ដែល​កំពុង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខនេះ។ ឆ្លៀតឱកាស​ដ៏ពិសេស​នេះដែលកញ្ញា​ មាសសុខ​ សោភាសូម​ជូន​ពរ​ ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​យ៉ាងកក់ក្តៅ អស់​ពីបេះដូង​ ជូន​ដល់​មិត្តទស្សនិកជន ដែល​និយម​គាំទ្រកញ្ញា​ រហូត​មក​។ ហើយ​កញ្ញា​បាន​ថ្លែង​ឱ្យ​ថា “ដើម្បី​តប​ស្នាង​នូវ​ការ​គាំទ្រ និង​ការ​ផ្តល់​កម្លាំងចិត្ត​ពី​សំណាក់​ទស្សនិកជន​ នាង​ខ្ញុំ​នឹង​ខិតខំ​ នាំ​មក​នូវ​ការកម្សាន្ត​ ថ្មីៗមក​បម្រើ​អារម្មណ៍​មិត្ត​ទស្សនិកជន​បន្តទៀត​”។

ដោយ​ឡែក​ សព្វ​ថ្ងៃនេះ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ​ក្លាយ​ជាបញ្ហា​ចម្បង​ ខណៈចរាចរណ៍​កំពុង​មមាញឹក​ក្នុងឱ្យ​កាសបុណ្យ​ទាន​បែបនេះ អាស្រ័យ​ហេតុនេះហើយ​​ កញ្ញា​ មាស សុខ សោ​ភា​ សូម​ផ្តាំ​ផ្ញើ​ជូន​ដល់​ទស្សនិកជន​ ទាំង​អស់ រីករាយ​ឆ្នាំ​ថ្មីប្រកប​ដោយ​សុវត្ថិភាព ព្រមទាំងបង្កើន​ការ​ប្រុង​ប្រយ័ត្ននៅ​ពេល​បើក​បរ ជាពិសេស​ “​បើ​ពិសាគ្រឿង​ស្រវឹង​សូម​កុំ​បើក​បរ” បំណង​ល្អ​មាស សុខ​ សោភា៕

ដោយ​ក្តី​ស្រឡាញ់​ពី មាស សុខ​ សោភា
រីករាយ​ និង​អបអរ​ឆ្នាំ​ថ្មីជាមួយគ្នា

Happy Khmer New Year 2014

Khmer New Year is coming! Are you ready to celebrate? The new angel is coming to bless all Cambodians in the year of the Horse with cheerfulness and prosperity for the entire year. For this special occasion, our idol, Meas Soksophea is sending the best wish and love from the bottom of her warmest heart to all fans in Cambodia and around the world. She also expressed her ​gratitude toward all fans who have been faithfully supporting her all along. “To respond to all support and encouragement, I will try my best to innovate better entertainment to all beloved fans.”

On the other hand, along the road during holiday has become more concern, Meas Soksophea would like to add for Khmer New Year message to her fans, “To be Alert while travelling and for everyone to enjoy the celebration safely, especially to not drink and drive. Much love and care”-Meas Soksophea.

From Meas Soksophea with love,
Enjoy and celebration Khmer New Year together

Writer: Pidor

Soursdey!

Welcome to the official Meas Soksophea website and fan club featuring Meas soksophea music, videos, photos, news and more. “Thank you everyone for all your love and support, I hope you continue to support me throughout my career. I will do my best to produce music that you love and hopefully makes an impact to all generations and ages. Lots and love, blessings and best wishes to you all” – Meas Soksophea

SEE MORE:

Meas Soksophea Profile
Meas Soksophea Profile