ទិវាដាំកូនឈើ​ចំនួន ១០,០០០ដើម នៅស្រុកឱរ៉ាល / 10,000 Tree planting ceremony July 9 2014

10,000 Tree planting ceremony July

ទិវាដាំកូនឈើ​ចំនួន ១០,០០០ដើម នៅស្រុកឱរ៉ាល / 10,000 Tree planting ceremony July 9 2014

ទិវាដាំកូនឈើ​ចំនួន ១០,០០០ដើម នៅស្រុកឱរ៉ាល / 10,000 Tree planting ceremony July 9 2014 800 533 MSP Admin

កញ្ញា មាស សុខ​សោភា មិន​ត្រឹមតែ​តារាចម្រៀង​ដែលមាន​សំនៀង​ពិ​រោះ​ប៉ុណ្ណោះ​ទេ តែ​កញ្ញា​ក៏​ត្រូវបានគេទទួល​ស្គាល់​ថា​ជាតា​រា​ដែល ស្រឡាញ់ និង​គាំទ្រ​ពេញទំហឹង​ក្នុង​ការពារ និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ។ ក្នុងនាម​ជា​គំរូ​ដ៏​ប្រពៃ​ក្នុងសង្គម កញ្ញា​បានធ្វើឱ្យ​គម្រោង​ដាំ​ដើមឈើ​នេះ លេចចេញ​ជា​រូបរាង។ កាលពី​ថ្ងៃទី ៩ ខែកក្កដា ២០១៤ កន្លងទៅនេះ​បានសម្រេច​គម្រោង ដោយ​ដាំ​កូនឈើ​ចំនួន ១០,០០០ដើម នៅ​វត្ត​មេ​តា្ត​ធម្ម​ចិត្ត ហៅ​ផ្កាឈូក ដែល​មាន​ទីតាំងនៅ​ភ្នំ​បូ​មែក ភូមិ​ត្រពាំង​ឈូង ស្រុក​ឱ​រ៉ា​ល។ កម្មវិធី​នេះដែរ​មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាង ១០០ នាក់ មានដូចជា​អ្នកស្រុក​អ្នកភូមិ​នៅក្នុង​តំបន់​នោះ និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ មកពី​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​នានា។ ពិសេស​ជាងនេះទៅទៀត​ក៏មាន​ចូលរួម​ពី​មិត្ត​សិល្បៈករ សិល្បការិនី ដូចជា DJ ក្តិ​ប លោក មុន្នី សុខ​រក្សា​និង​កញ្ញា ឡោម លក្ខិណា។ ក្នុងឱកាស​ដ៏​ពិសេស​នោះ ក៏មាន​ការ​ច្រៀង​ជូន​ភ្ញៀវកិត្តិយស សន្តាប់ ដែល​ញ៉ាំងឱ្យ​កម្មវិធី​នេះ​រឹតតែ​សប្បាយ​រីករាយ។

 

តែ​អ្វីដែល​សំខាន់​នោះ​គឺ​កញ្ញា​មាស សុ​សោភា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ត​មេ​តា្ត​ធម្ម​ចិត្ត​​ហៅ​ផ្កាឈូក និង​ព្រះសង្ឃ​នៅ​ទីនោះ ដែល​បានផ្តល់​ជា​ដី និង​ទីធ្លា​សម្រាប់​ដាំ​កូនឈើ ជាងនេះទៅ​ទៀត​​ពួក​គាត់​បាន​​ជួយ​ក្នុង​ដាំ​យ៉ាង​ខ្នះខ្នែង និង​ធានា​ក្នុងការ​ថែរក្សា​ការពារ​កូនឈើ​ទាំងនោះ សម្រាប់​គម្រោង ៥ឆ្នាំ​ទៅមុខទៀត។ សូម​បញ្ជាក់​​ឱ្យដឹងថា​គោលបំណង​សំខាន់​ក្នុង​កម្មវិធី​នេះ​គឺ ការពារ និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ឱ្យបាន​គង់វង្ស​ដល់​កូនចៅ​ជំនាន់​ក្រោយ។ ហើយ​ពិធី​នេះ​មិនមាន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ អ្វី​ឡើយ​ព្រោះ​វា​ជា​សកម្មភាព​ដែល​ផុស​ចេញ​ពី​បេះដូង​ដើម្បី​ញ៉ាំងឱ្យ​យុវជន​ចេះ​ស្រឡាញ់​និង​ការពារ​សម្បត្តិ​ធម្មជាតិ។ ដោយ​នេះ គឺជា​បញ្ហា​រួម ប្រសិន​បើ​គ្មាន​ព្រៃឈើ ផែនដី នឹងមាន​កង្វះខាត​ខ្យល់​អុកស៊ីសែន ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវិត​មនុស្ស និង​សត្វ​ដែល​រស់​នៅលើ​ផែនដី​ទាំងមូល។ “រក្សា​ការពារ​សម្បត្តិ​ធម្មជាតិ គឺជា​ទង្វើ​របស់​ពលរ​ដ្ឋ​ល្អ​ក្នុង​សង្គមជាតិ”

10,000 Tree planting ceremony July 9 2014

Meas Sok Sophea is not only known as a vocal artist with amazing voice, but also known a superstar who loves and supports Mother Nature in Cambodia. As a role model, our superstar has put what she planned into action. July 9 2014, Meas Sok Sophea has achieved her plan by planting 10,000 trees at MAETAH TOMACHET-HOW PKAH CHUK Pagoda which is located at Phnom Bo Meah, Trobang Cho, Srok Oral. The ceremony was held with present of over 100 participates included the locals, Cambodian and French reporters from TVs, Newspaper, and radio. And other superstars like DJ Kdep, Mony Sok Raksa, and Lorm Leakana.​ In that special occasion, there was also a singing performance by our superstar that brought spark of cheerfulness to the whole ceremony.

Most importantly, Meas Sok Sophea would like to express highly appreciation to Maetahtomachet-how Pkahchuk pagoda; especially the monk who provide land and space for planting and helped us in planting, maintaining, and protecting the trees in the next 5 years. The main purpose is to protect and preserve natural resource sustainably for our next generation. This ceremony does not involve in any political activities because this action is wholeheartedly to urge young people to love and protect Mother Nature in Cambodia. Without trees our planet will lack of oxygen that heavily affect all living things on Earth. “Be a Good Citizen for our Kingdom”

Writer: Pidor

Soursdey!

Welcome to the official Meas Soksophea website and fan club featuring Meas soksophea music, videos, photos, news and more. “Thank you everyone for all your love and support, I hope you continue to support me throughout my career. I will do my best to produce music that you love and hopefully makes an impact to all generations and ages. Lots and love, blessings and best wishes to you all” – Meas Soksophea

SEE MORE:

Meas Soksophea Profile
Meas Soksophea Profile