New single "Pushing you away"

គេថា​ភាពដដែលៗគឺជា​សត្រូវ​នៃកែវ​ភ្នែក ដូច្នេះហើយ​សព្វថ្ងៃនេះ​ កញ្ញា​មាស សុខសោភា និងក្រុម​ការងារ​កំពុង​ធ្វើការយ៉ាង​សកម្មក្នុងការ​ផលិត​បទចម្រៀង​ថ្មី​ក្រោម​ចំណង​ជើង​ថា “Pushing You Away”។ ពេល​នេះបទចម្រៀង​នេះ​កំពុង​ត្រូវ​បាន​រៀបរៀងនៅ​សហរដ្ឋអាមេរិក ​ដោយផលិតកម្មអន្តរ​ជាតិមួយឈ្មោះថា Mixing ដែល​មាន​លោក Weston Ray ជាចាងវ៉ាង និង Mixed ដោយ DJ BayonTunes។ សូម​បញ្ជាក់​ផងដែរ​ថា​ នេះ​ជាបទ​ចម្រៀង​ Pop បែប​មនោសញ្ចេតនា​ដំបូង​គេ​សម្រាប់​កញ្ញា មាស សុខ​សោភា ដូចនេះ យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំថា ទស្សនិកជន​នឹង​ពេញចិត្ត។ មិន​ថា​ទស្សនិកជននៅ​ទីណាទេ​ លោក​អ្នក​ក៏អាច​រីករាយ និង​គាំទ្រជាមួយ​នឹង​បទចម្រៀង​ថ្មីនេះតាមរយៈ iTunes និង YOUTUBE VEVO ក្នុង​ពេ​លឆាប់ៗនេះ។ សូមមេតា្តជួយគាំទ្រ​សិល្បៈចម្រៀង​ខ្មែរ​ ដោយ​ជាវ​បទចម្រៀង​ Original។ សូម​ជម្រាប​ឱ្យ​ដឹងថា​ ក្នុង​ការផលិត​បទចម្រៀង Original ថ្មីមួយបទ ទាមទារ​ឱ្យ​ចំណាយ​ពេលវេលាយូរ និង​ការខិត​ខំប្រឹង​បែ្រងយ៉ាង​ខ្លាំងណាស់។ រាល់ការជាវ LIKE និង Share របស់​ទស្សនិកជន គឺជាកត្តា​ជំរុញទឹកចិត្ត​មួយដល់​យើង​ខ្ញុំ​ក្នុងការ​ផលិតបទ Original ថ្មីៗ​បន្តទៀត៕

Pushing You Away
Being the same is the worst enemy to the eyes of the audiences, Therefore, recently Meas Sok Sophea and the team are working so hard on a new music called "Pushing you Away". And it is currently being mixed in USA by: Mixing - Weston Ray Executive producer - DJ BayonTunes. “Pushing You Away” will be a slow pop love song for Meas Sok Sophea. Hopefully it will be liked by the new listeners. You will be able to enjoy and support this song no matter where you are since it will be available on ITunes and released on YOUTUBE VEVO soon. For more original music, please support artists by purchasing original song. The process of making new original music is timing consuming and we put a lot of effort in producing one single song. Every purchase, LIKE, and Share is an inspiration to encourage us to produce more original songs.

Writer: Pidor

 

Back