Meas Soksophea's Heart Foundation / ការចែកអំណោយរបស់មាស​ សុខសោភា

កាលពីថ្ងៃទី ៩ ខែ កញ្ញា កន្លងទៅប៉ុន្មានថ្ងៃនេះ មុនការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ Fans របស់មាសសុខសោភា បានពាំនាំយកនូវអំណោយមួយចំនួនសម្រាប់ចូលរួមជាមួយ ក្រុមការងារវិទ្យុនិងផលិតកម្ម Town ដើម្បីជួយឧបត្ថម្ភដល់ «អង្គការបណ្តុះបណ្តាលនិងថែរក្សាកុមារកំព្រា» ដែលមានកុមារកំព្រាចំនួនជាង១០០នាក់កំពុងរស់នៅទីនោះ និងមានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អំណោយដែល Fans របស់មាសសុខសោភាបានជួយឧបត្ថម្ភដល់អង្គការនោះគឺមី ចំនួន២០កេស ដែលនេះជាទឹកចិត្តសប្បុរសរបស់ពួកគាត់ផ្ទាល់ផង ហើយជាពិសេសគឺបានមកពី «មូលនិធិបេះដូងមាសសុខសោភា» តែម្តង ។ អ្វីទាំងនេះសរបញ្ជាក់ឱ្យឃើញថា បើទោះបីជាពេលនេះមាសសុខសោភាពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយកំពុងជាប់ធុរៈ សម្តែងសិល្បៈនៅសហរដ្ឋអាមេរិកក្តី ក៏សកម្មភាព «មូលនិធិបេះដូងមាសសុខសោភា» រួមទាំងទឹកចិត្តសប្បុរសរបស់នាងនៅតែមាន និងបន្តជួយដល់ជនរងទុក្ខលំបាកជានិច្ច ។

ដោយ : គ្រី ស្រីនាថ

On the 9th of September 2012

Town Production/Radio help raise donations to contribute to a special organisation. Most employees at Town, including Fans of Meas soksophea joined this special event. This organization has over 100 foster children and offers training and special care for these children. This organization is located in Village 1 Khum Treak troyong District Phnom srowtch Kompong Spew Province. Fans of Meas soksophea have donated to this organization 5 cases of Noodle and Meas soksophea Heart foundation 15 cases of Noodles. Meas soksophea isn’t here in Cambodia at the moment, because she is currently in the United States doing a 3 month tour. Her contribution regardless her presents are not in Cambodia, shows the goodness of her heart. Meas soksophea Heart foundation will continue to help people in need.

Translated By: Sophaul Lee

 

Back