Dance and Smile

 

ក្នុងឱកាសបុណ្យចូលឆ្នាំសកល ដែលបានខិតជិតមកដល់ហើយ ជាពេលវេលាដ៏រីករាយសម្រាប់មនុស្សគ្រប់រូបពិសេសគឺមិត្តយុវ័យ។ ដោយហេតុនេះហើយទើប កញ្ញាមាស សុខសោភា និងផលិតកម្មថោនបាន​នាំយកនូវស្នាដៃថ្មីជាចំណងដៃដល់ទស្សនិកជន ក្នុងឱកាសចូលឆ្នាំសកល ខាងមុខនេះ។ បទចម្រៀង “Dance and Smile” គឺជាបទថ្មីដែលបង្កើតឡើងរួមគ្នាដោយតារាចម្រៀងសំនៀងផ្អែមស្រទាន់ កញ្ញា មាស សុខសោភា និង​តារាចម្រៀង Rap គឺ T.O និង Tempo ។ នេះគឺជាការច្រៀងរួមគ្នាជាលើកដំបូង​បង្អស់សម្រាប់តារាចម្រៀងទាំងបីរូប ក្នុងការបកស្រាយបទចម្រៀង Original បែបសប្បាយៗ ថ្មីទាំងទំនុកច្រៀន និងបទភ្លេង ក៏ដូចជាស្តាយល៍ស្លៀកពាក់។

ឆ្លៀតក្នុងឱកាសនោះកញ្ញាមាស សុខសោភាបានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា “នាងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយ T.O និង Tempo ដែលនេះជាលើកដំបូងរបស់ខ្ញុំ ក្នុងការច្រៀងរួមគ្នាជួយពួកគាត់ បង្កើតជាចម្រៀងដ៏ពិរោះ “Dance and Smile” ជាបទចម្រៀងបែបថ្មី កន្ត្រាក់អារម្មណ៍សម្រាប់ទស្សនិកជនរីករាយក្នុងឱកាសដ៏ពិសេសនេះ” ក្រៅពីនេះទៅទៀតកញ្ញាក៏បានថ្លែងអំណរគុណដល់ក្រុមការងារនៃផលិតកម្មថោន អ្នកនិពន្ធទំនុកច្រៀងលោកសោម​ ឌូរ៉េ និងអ្នកដឹងនាំសម្តែងដោយ លោក អ៊ុក​ រតនា​ ដែលបានច្នៃប្រឌិត​ឱ្យបទនេះមើលទៅមានភាពរស់រវើក ទាន់សម័យប៉ុន្តែក៏បន្ថែមនូវអ្វីដែលរបស់ខ្មែរដូចជាសាច់ភ្លេងបែប Remix ជាមួយនឹងឧបករណ៍តន្រ្តីបុរាណខ្មែរយើង ពិសេសជាងនេះទៅទៀត លោកបានច្នៃរចនាម៉ូតសម្លៀកបំពាក់ធ្វើអំពីសារុងខ្មែរ មើលទៅស្អាតប្លែក​ហើយក៏បានចូលរួមចំណែកថែរក្សាអ្វីដែលជារបស់ខ្មែរ។​ កញ្ញាមាស សុខសោភា​ “ចំណុចនេះហើយដែលធ្វើឱ្យពេញចិត្តនឹង​ការងារនេះយ៉ាងខ្លាំង ហើយនាងខ្ញុំក៏សង្ឃឹមថាទស្សនិកជនក៏នឹងពេញចិត្តចំពោះបទចម្រៀងថ្មីនេះផងដែរ។”

ងាកមកមើលការបង្ហាញពីចំណាប់អារម្មណ៍របស់លោក T.O និង Tempo វិញម្តងក្នុងលោកបានបង្ហើបប្រាប់ថា៖ “ដំបូងនៅពេលដែលលោកបានស្តាប់សាច់ភ្លេងនេះគឺលោកមានអារម្មណ៍ថាវាមានភាពពិរោះប្លែកដោយមានលាយលំនឹងឧប​ករណ៍តន្ត្រីខ្មែរជាច្រើនប្រភេទប្រគំរួមគ្នានិង Remix ជាមួយភ្លេងបែបទិកណូ ធ្វើឱ្យអារម្មណ៍រីករាយ រំសាយអស់ទុក្ខកង្វល់” អ្វីដែលធ្វើឱ្យអ្នកទាំងពីរ កាន់តែរំភើបជាងនេះទៅទៀតនោះគឺពួកគាត់បាន​ចាប់ដៃគូច្រៀង និងសម្តែងជាមួយកញ្ញា មាស សុខសោភា ដោយលោកយល់ថាបទចម្រៀងមួយបទនេះគឺស័ក្តិសមនឹង​សំឡេងរបស់កញ្ញាបំផុត ហើយកញ្ញានឹងធ្វើឱ្យបទនេះកាន់តែពិរោះថែមមួយកម្រិតទៀត។ រីឯក្រុមការងាររបស់ថោនក៏ជាផ្នែកមួយដែលធ្វើឱ្យដំណើរការថត MV​ កាន់តែប្រសើរឡើងដោយមានការសហការគ្នាយ៉ាងរលូន”

លោកអ៊ុក រតនា ដែលជាអ្នកដឹកនាំ ព្រមទាំងរចនាម៉ូតសម្លៀកបំពាក់ក្នុងការថតវីដេអូចម្រៀងហើយលោកបានរៀបរាប់ប្រាប់អំពីចំណាប់អារម្មណ៍ និង​សាច់រឿងនៅពីក្រោយការថតវីដេអូចម្រៀងនេះដូចតទៅ៖ “ដំបូងយើងស្តាប់ភ្លេង មានពីរចង្វាក់បែបបរទេស និង ខ្មែរ ចង្វាក់អ៊ឺរ៉ុបអត់សូវខ្វល់ ខ្វល់តែចង្វាក់ខែ្មរ ពិតបា្រដកណាស់ MV ត្រូវមានរូបភាពស្តាយខ្មែរមួយចំនួន ដើម្បីអោយសមស្របទៅនិងបទចម្រៀងដែលយើងកំពុងដឹក បន្ទាប់ពីយើងដឹងថាត្រូវមានពីរបែបនេះហើយដូច្នេះយើងចាប់ផ្តើមសសេរជាសាច់រឿង  នៃបទចម្រៀងទាំងមូលប៉ុន្តែខ្ញុំពិតជាមានការព្រួយបារម្ភចំពោះ ការថតប្លង់ខ្មែរ ប៉ុន្តែក្នុងនាមជាអ្នកដឹងនាំសម្តែងយើងព្យាយាមបញ្ចៀសបញ្ហា ដោយបានសិក្សាអោយម៉ត់ចត់ពីផលប៉ះពាល់តែក៏ជាសំណាងដែរដោយយើងអាចយករបាំខ្មែរមកពីធ្វើជារបាំសហសម័យដើម្បីមានភាពស៊ីគ្នាជាមួយនិងបែកអ៊ឺរ៉ុប ដោយមានការជ្រោមជ្រែងពីលោកគ្រូសិល្បៈ។ ក្នុងការថតយើងនឹកឃើញអំពីស្តាយរាំបែបប៉ែកអ៊ឺរ៉ុប ប៉ុន្តែយើងក៏មិនភ្លេចពីស្តាយរាំរបាំប្រជាប្រិយខ្មែរដូច្នេះនៅក្នុង ឈុតមួយយើងបានអញ្ជើញជនបរទេសមកចូលរាំរបាំងខ្មែរ ដែលគេហៅថា គោះអង្រែ ហើយចំពោះក្នុងឈុត អប្សារា និង ហនុមានយើងបានកាត់ប្លង់ពួកគាត់ទៅជា ឈុតនៅក្នុងសាច់រឿងព្រេងនិទាន។ បន្ថែមលើសពីនិងទៅទៀតយើងបានអញ្ជើញក្នុងសៀករហ័សកម្មមកធ្វើអោយ MV មួយនេះកាន់តែមានសម្ព័ន្ធភាពនិងការចាប់អារម្មណ៍ទ្វេរដង ។

សម្រាប់ការរចនាម៉ូដសម្លៀកបំពាក់គឺដូចជាមិនមានអ្វីជាពិសេសទេ ដោយគ្រាន់តែយើងធ្វើទៅតាមភាពពេញនិយមទៅតាមសម័យកាលប៉ុន្តែមាន ឈុតមួយខ្ញុំបានរចនា ម៉ូដសម្លៀកបំពាក់ដែលប្រជាជនខ្មែរបានមើលរំលងនោះគឺ សារ៉ុង គឺយើងបានយកផ្ទៃក្រឡា ជាមួយនិងជាយសារ៉ុង យកមករចនា ចេញជាម៉ូតដែលយើងមិននឹកស្មានថាវាពិតជាសាកសមទៅនិងគំនិតច្នៃប្រឌិតអមជាមួយបទចម្រៀង ។

ជាចុងក្រោយសូមអរគុណដល់ក្រុមការងារដែលមានដូចជា កញ្ញាមាស សុខសោភា លោក ថេមផូ លោក ធីអូ ព្រមទាំងអ្នកនិពន្ធលោក  សោម​ ដូរ៉េ ដែលបានខិតខំប្រឹងប្រែងទាំងអស់ក្នុងការផលិតបទចម្រៀងមួយបទនេះ។ ជាពិសេសជាងនេះទៅទៀតដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំបានបញ្ចេញស្នាដៃផលិតបទចម្រៀងមួយនេះទៅដល់ទស្សនិកជន៕

 Writer Pidor

 

 

 

On the occasion of New Year and Christmas is approaching when is a happy time for everyone, especially the young.  Meas Sok Sophea Town production and bring new work as a gift to the audience on the occasion of New Year and Christmas. The song "Dance and Smile" is a new song, created jointly by the sweet voice singer, Meas Sok Sophea, collaborated with the rappers, T.O and Tempo. This is the first time for the first time the three singers in interpreting songs Original fun new hymn sing and music, as well as style dress.

On the occasion, Meas Sok Sophea has expressed her feeling toward this new song: "I'm so excited so much that has partnered with T.O and Tempo, which is my first time collaboration with them to create a beautiful song" Dance and Smile "is a song of such new ode to the audiences delight in this grand occasion," In addition, she would like to thank the team from Town for best cooperate in shooting MV and also thank to the song writer Mr. Som Dore, rapper and the director, Mr. Ouk Rathana who created MV for this song not only lively and stylish but also add what's Khmer such instrumental style Remix With classical music. In addition, he has designed clothing made of sarong Khmer looks pretty different, and it has contributed to Khmer tradition. Miss. Meas Soksophea feels very satisfied with this work, and I hope the audience will also appreciate the new songs as well."

Look at the interest in his T.O and Tempo back once, he said: "The first, when he had been listening to instrumental was felt that it is beautifully distinctive, with a mix balanced instruments Khmer many kinds of concerts together and Remix with musical style Baltic Noah makes pleasure discharged all anxiety," what makes you both more exciting than these is that they have partnered to sing and perform with Meas Sophea by think one song, this is best suited to voice her best, and she would make the track even more beautiful further. But the team's Town is also one that makes the recording process MV better by working together seamlessly "

Mr. Ouk Ratana, director as well as clothes designer in the music video, and he told about the interest and the story behind the MV of this song as follows: "First we listening there are two rhythms combined in this MV we hope Cambodian would appropriate to the song. We started writing the storyline of the song as a whole, but I'm really concerned about the directory layout Khmer but as a lead actor, we try to avoid the problem by studying the detailed impacts. We can take dance Khmer from being a contemporary dance to be matched with Western, with the support of Rabbi art. In the shooting process, we featured dance side of Western, but we also do not forget the classy folk dance Khmer So in a clip we have invited foreigners coming to dance mask Khmer called Ang Res and to Apsara and Hanuman scenes we cut layout them into a suite in the legendary. In addition, we have invited in the circus came to MV more alliances and double interest.

For the design of garments is like there is nothing like this before. In this fashions era, there's a scene I have designer clothes for Khmer inspired by Sharon. We designed the clothes in fashionable style by using it to make it suitable and innovative along with the song.

For the music video from the soundtrack composer and song writer Pakistan because Pakistan has described the Khmer include Ary Ara Arom.... To come into folk dance rhythms Khmer. For our rhythm instruments such as big drums, Roneath, especially Chhai Yam.

Finally, thank you to the Town Team, which includes sister Meas Sok sophea, plus T.O and Tempo as well as the author Som Dore that all efforts to create song and MV. Specifically, I’m really thankful to be given the chance to release the song to the audience.

Back