Another hit song University relationship/ ចំណាប់អារម្មណ៍ចំពោះបទ “សង្សារនិស្សិត”

ចំណាប់អារម្មណ៍ចំពោះបទ “សង្សារនិស្សិត”

ផលិតកម្ម Town នឹងត្រៀមចេញលក់ C Dវ៉ុល ២៩ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្នុងវ៉ុលនោះដែរក៏មានចម្រៀងឆ្លើយឆ្លងបែបមនោសពោត្ចនាមួយបទមានចំណងជើងថា “សង្សារនិស្សិត”ដែលជាការច្រៀងរួមគ្នារវាងមាសសុខសោភានិងលោកណាំប៊ុណ្ណារ័ត្ន។ ទន្ទឹមនឹងនេះ លោកណាំប៊ុណ្ណារ័ត្នបានបង្ហាញចំណាប់អារម្មណ៍ថា : «ខ្ញុំ និង មាសសុខសោភាជាមិត្តរួមការងាររយៈពេលជិត១០ឆ្នាំមកហើយ ហើយពួកខ្ញុំក៏ជាមិត្តភក្តិជិតសិ្នទនឹងគ្នា និងធ្លាប់ចាប់ដៃគូច្រៀងរួមគ្នាកាលពីនៅផលិតកម្មចាស់ផងដែរ ។ ម៉្យាងវិញទៀត ក្នុងពេលថ្មីៗនេះ ខ្ញុំនិងមាសសុខសោភាមានចម្រៀងច្រៀងរួមគ្នាមួយបទមាន ចំណងជើងថា “សង្សារនិស្សិត” ដែលនេះជាលើកទីមួយហើយសម្រាប់ការចេញជាបទចម្រៀងឆ្លើយឆ្លងរវាងខ្ញុំនិងគាត់នៅក្នុងផលិតកម្មTown ។ បើទោះបីជាពួកខ្ញុំធ្លាប់ជាដៃគូចម្រៀងពីមុនមកក៏ដោយ ក៏លើកនេះខ្ញុំនៅតែមានអារម្មណ៍ថាប្លែក និងសប្បាយរីករាយខ្លាំងណាស់ដែលបានចាប់ដៃគូជាមួយមាសសុខសោភាជាថ្មីម្តងទៀត ហើយដោយសារមានបទពិសោធន៍ការងាររួមគ្នាជាច្រើនឆ្នាំមកហើយនោះ ធ្វើឱ្យការងាររបស់ពួកខ្ញុំប្រព្រឹត្តទៅបានយ៉ាងរលូន និងមានភាពស៊ីសង្វាក់គ្នាផងដែរ ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថាបទ “សង្សារនិស្សិត” ដែលខ្ញុំនិងមាសសុខសោភាច្រៀងរួមគ្នានេះ នឹងទទួលបានការគាំទ្រពីសំណាក់មិត្តអ្នកស្តាប់ ជាពិសេសមិត្តៗយុវវ័យ ព្រោះជាបទចម្រៀងបែបមនោសញ្ចេតនា ហើយអត្ថន័យរបស់បទនេះទាំងមូលគឺមានលក្ខណៈពាក់ព័ន្ធ និងឆ្លុះបញ្ចាំងពីជីវិតនិងស្នេហារបស់សិស្សនិស្សិតក្នុងវ័យសិក្សាថែមទៀតផង » ។
បើយើងក្រឡេកមកមើល លោកមាសសុខរតនៈដែលជានាយកចាត់ការទូទៅរបស់ផលិតកម្មTownវិញ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗចំពោះបទ “សង្សារនិស្សិត” នេះដែរថា នេះជាលើកទីមួយហើយដែលមាសសុខសោភា និងលោកណាំប៊ុណ្ណារ័ត្នចាប់ដៃគូច្រៀងរួមគ្នានៅក្នុងផលិតកម្មTown ប៉ុន្តែទន្ទឹមនឹងនេះ ពួកគាត់ក៏ធ្លាប់មានបទពិសោធន៍ការងាររួមគ្នាជាយូរមកហើយដែរ ទើបធ្វើឱ្យការសហការការងាររបស់ពួកគាត់លើកនេះមានលក្ខណៈងាយស្រួល និងចុះសម្រុងគ្នា។ ដូច្នេះ ខ្ញុំសង្ឃឹមថាបទ “សង្សារនិស្សិត” របស់ពួកគាត់នេះ ពិតជាចំណីអារម្មណ៍ថ្មីប្លែកមួយទៀត និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មិត្តអ្នកស្តាប់

ដោយ : គ្រី ស្រីនាថ

Another Hit song…University relationship

Town Production is releasing CD number 29, within a few days. In this CD there is a duet about a love song called University student relationship. This Song is sung by Meas soksophea and Nam bunaroth. “I am very pleased to work with meas soksophea again, we have a 10 year relationship working together and we are very good friends. We sang together in a different production, but this will be our first duet in Town production. Although we have many experience together working in the past, I think this song will be successful and also a good match vocally together. I also want to mention to the listeners and fans of this song University relationship, I ask kindly for your support’ –Nam bunaroth

Lok Meas Sok Ratana that is the GM in Town production said that he “is very pleased about this song because this song University relationship is the first duet that Meas soksophea and Nam bunaroth have sung together in Town production and also to mention that they have past successful experience in singing together” –Meas sok Ratanak

Translated by: Sophaul lee 

Back