All Lies នឹង​ចេញផ្សាយនៅក្នុង VEVO ឆាប់ៗនេះហើយ

 All Lies នឹង​ចេញផ្សាយនៅក្នុង VEVO ឆាប់ៗនេះហើយ
ប្រិយ​មិត្ត​ដែល​កំពុង​រង់ចាំ​បទ​ថ្មី​របស់​ មាស សុសោភា ពិត​ជាមិន​ខាក​បំណងឡើយ ក្នុង​ពេល​ឆាប់ៗ​នេះ​ បទចម្រៀង​ថ្មីមួយ​បទដែល​មានចំណងជើងថា All Lies នឹង​​ចេញផ្សាយ​នៅលើគេហទំព័រតន្ត្រី​អន្តរជាតិដ៏ធំមួយហៅថា​ VEVO ។ បទនេះដែរ​គឺជាស្នាដៃនិពន្ទបទភ្លេង និងទំនុកច្រៀងថ្មីដោយកូន​ខែ្មរពិតៗ និងត្រូវ​បានទទួល​ស្គាល់នៅ​លើឆាក​អន្តរជាតិ ដែលជា​រឿង​មួយដែល​កូនខ្មែរមាន មោទកភាព​​​បំផុត​។ ក្នុងឱកាសនេះគឺជាការ​បោះជំហាន​ទៅមុខ​មួយ​ទៀត​សម្រាប់​សិល្បៈចម្រៀង​សម័យ​ខ្មែរយើង។ សូមបញ្ជាក់​ផងដែរ​ថា​នេះ​គឺជាលើ​កទីបីហើយ​សម្រាប់បទចម្រៀង​របស់​ មាស សុខសោភា ដែលត្រូវ​បានការទទួល​ស្គាល់ពី VEVO។ មាស សុសោភា សូមអំពាវនាវដល់មិត្ត​ទស្សនិកជនជួយគាំទ្រ និងលើកទឹកចិត្ត​សិល្បករខ្មែរ ហើយប្រិយមិត្តក៏អាចចូលទិញ​នូវ​បទចម្រៀង Original តាមរយៈ ITunes ផងដែរ។ មានតែការគាំទ្រ​របស់ទស្សនិកជន​ទេ​ដែល​ជាកម្លាំង​​ជំរុញទឹកចិត្ត​ឱ្យ​យើងខ្ញុំ​ខិតខំប្រឹងប្រែង​បន្តទៀត។ សូម​រីករាយជាមួយបទថ្មីទាំងអស់គ្នា...៕

All Lies will be launch on VEVO soon

All fans may have been waiting for new songs from Meas Soksophea. You are not going to be disappointed this time, a new song call "All Lies" will be launched internationally soon on VEVO/Youtube. This song was composed by Khmer writers and composer and will soon be acknowledged internationally.This is something to be proud of for Cambodians. It is also another step forward for the Cambodian music. This isn’t the first time that Meas Soksophea songs are featured in VEVO/Youtube. She has to so far and making her way up. All in all, Meas Soksophea would like to announce to all fans to support original Khmer songs by purchasing through ITunes. Every purchase and support is the encouragement to us and to keep making something new for all fans. Stay Tune to enjoy her new song together!

Writer Pidor

 

 

Back