ឧត្តមស្វាមីបកស្រាយពីជីវិតពិតរបស់លោកជំទាវនាយការផលិតកម្មថោន

 

«ឧត្តមស្វាមី» ជាចំណងជើងបទចម្រៀងថ្មីមួយរបស់កញ្ញា មាស សុខសោភា ដែលនិយាយពីជីវិតពិតរបស់ លោកស្រីអគ្គនាយការនៃផលិតកម្មថោន (TOWN) គឺលោកជំទាវ “ជួប មាន” ដើម្បីរំលឹកដល់ខួបអាពាហ៍ពិពាហ៍របស់លោកជំទាវ និងស្វាមី។ ក្នុងអត្ថន័យបទចម្រៀងនេះគឺបង្ហាញអំពីសុភមង្គល ភក្តីភាព ភាពស្មោះត្រង់ និងការលះបង់របស់ស្វាមី ធ្វើឲ្យនារីជាភរិយា រំភើបចិត្ត ជាមួយក្រុមគ្រួសារ ដ៏រីករាយ ដើម្បីកសាងវាសនា អនាគត ទៅថ្ងៃមុខ។
បទចម្រៀង «ឧត្តមស្វាមី» ជាប្រភេទបទនិពន្ធថ្មី ទាំងបទភ្លេង និងទំនុកច្រៀង ដែលធ្វើឲ្យអ្នកស្តាប់ មានក្តីរំភើបជាមួយវីរៈភាព និងទឹកចិត្តសណ្តោសប្រណី ការយោគយល់ អាធ្យាស្រ័យឲ្យគ្នារវាងស្វាមី និងភរិយា។ បទនេះផងដែរគឺជាស្នាដៃនិពន្ធថ្មីរបស់អ្នកនិពន្ធប្រចាំផលិតកម្ម ថោន (TOWN) គឺកញ្ញា ច័ន្ធមល្លិកា ដែលបានរាប់រៀបពីសាច់រឿងជីវិតតស៊ូពិតរបស់លោកជំទាវ និងស្វាមី។ ក្នុងនោះក៏មានបង្កប់នូវអត្ថន័យអប់រំអំពីជីវិតគ្រួសារដែលប្រកបដោយជោគជ័យគឺតម្រូវឱ្យមានការអាធ្យាស្រ័យ យោលយោគ និងលើកទឹកចិត្តគ្នារវាងស្វាមី និងភរិយាមិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាក្តី។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅក្នុង MV បទចម្រៀងនេះមានការចូលរួមសម្តែងពីតារាភាពយន្តដ៏ល្បីគឺអ្នកស្រីអម្ពរទេវី ដោយអ្នកស្រីបានធ្វើដំណើរពីសហរដ្ឋអាមេរិក។
ជាមួយនឹងបទចម្រៀងដ៏ពិរោះ និងប្រកបដោយអត្ថន័យនេះ លោកជំទាវ ជួប មាន បាន មានបំណងចែករំលែកជូនដល់ទស្សនិកជនស្តាប់ ឱ្យជ្រួតជ្រាប់អំពីបទពិសោធន៍នៃការដើររួមគ្នានៃជីវិតគូដ៏ជោគជ័យមួយ។ ក្នុងឱកាសនេះផលដែរលោកជំទាវបានជ្រើសរើសយក តារាចម្រៀងសំនៀងផ្អែមស្រទន់ គឺកញ្ញា មាស សុខសោភា ដើម្បីមកបកស្រាយបទចម្រៀងមួយបទនេះ ឱ្យកាន់តែមានឥទ្ធិពលអន្ទងអារម្មណ៍អ្នកស្តាប់ឱ្យលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀង។
កញ្ញា មាស សុខសោភា បានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា កញ្ញាពិតជាមានកិត្តិយយ៉ាងខ្លាំងដែលទទួលបានការជ្រើសរើសឱ្យច្រៀងបទចម្រៀង ដែលជាខ្សែជីវិតរបស់ លោក ជំទាវ អគ្គនាយាការ ជួបមាន។កញ្ញាសង្ឃឹមថាបទ “ឧត្តមស្វាមី” នេះអាចជំរុញឱ្យគូស្វាមីភរិយាទាំងឡើយភាពជោគជ័យតាមរយៈសារដ៏មានតម្លៃនៅក្នុងបទចម្រៀងមួយបទនេះ។
 

 

“Oudom Svamey” is a new title song Meas Sok Sophea which described about real life of General Manager of Production (Town), Madam “Chhurb Mean” to commemorate the anniversary with her husband. Within the meaning of this song is about happiness, honesty, loyalty and devotion of her husband to make his wife live in the happy life and prosperity.
The song “Oudom Svamey” was composed with new melody and lyrics that give the audience excitement with the music and encourage tolerance, understanding, loving between husband and wife. This is the author's written a new production Town (Town) Miss Chan Molyka have described the story's real life struggles of a young couples. It is also a great message to couples in order to have successful family life requires tolerate understanding and encouragement between husband and wife in any circumstances.More importantly, there is a present of a famous Khmer superstar, Mrs. Oum Por Tevy, who came a long way from United State to shoot MV for this song.
With beautiful songs and meaningful Madam Chhurb Mean are willing to share it for audiences to gets the message and experiences of a successful family life. On this occasion, she has chosen a sweet beautiful voiced singer, Miss Meas Soksophea, to bring her song to life and make it even better.
“It is a great honor to be chosen for the song which is based on true story of Madam. Chhurb Mean’s life. I strongly hope that the storyline in “Oudom Svamey” would inspire many other couples out there by its priceless message.
Writer Pidor

 

 

Back