អាល់ប៊ុមថ្មីរបស់មាសសុខសោភា/Meas Soksophea New Album

អាល់ប៊ុមថ្មីរបស់មាសសុខសោភា
មួយរយៈនេះ មាសសុខសោភាកំពុងមមាញឹកយ៉ាងខ្លាំងនឹងការច្រៀងសម្រាប់ការប្រគុំតន្ត្រីតាមបណ្តាខេត្តនានា អាចនិយាយបានថាសូម្បីរកពេលឈប់សម្រាកសម្រាប់ជួបជុំក្រុមគ្រួសារក៏គ្មានផង ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នាងនៅតែមានអ្វីដែលថ្មីៗជូនFansនិងមហាជនទាំងអស់គ្នាជានិច្ច ។ យ៉ាងណាមិញ អាល់ប៊ុមចម្រៀងរបស់មាសសុខសោភាដែលទើបនឹងចេញលក់ថ្មីៗនេះ គឺកំពុងតែទទួលបានការនិយមចូលចិត្តនិងមានសន្ទុះនៃការគាំទ្រកាន់តែកើនឡើងៗជាលំដាប់ ហើយទន្ទឹមនឹងនេះដែរ មាសសុខសោភាបានបង្ហាញចំណាប់អារម្មណ៍ថា : ‍‍«សូមអរគុណដល់Fansទាំងអស់គ្នាដែលបានជួយគាំទ្រអាល់ប៊ុមចម្រៀងចុងក្រោយរបស់នាងខ្ញុំដូចជាបទ “ស្តាប់Ring Ringtuneបង អូនស្រក់ទឹកភ្នែក” និងបទចម្រៀងមួយបទទៀតដែលនាងខ្ញុំច្រៀងរួមគ្នាជាមួយលោកខេម ក្រោមចំណងជើងថា “ចង់រកស្រីម្នាក់ដែលល្អឱ្យបង”។ សូមបញ្ជាក់ថាបទ “ស្តាប់Ring Ringtuneបង អូនស្រក់ទឹកភ្នែក”នេះ គឺជាការតាក់តែងនិពន្ធនូវសាច់ភ្លេចថ្មីសុទ្ធសាធ ហើយកាន់តែពិសេសទៅទៀតនោះ ចំពោះបទ“ចង់រកស្រីម្នាក់ដែលល្អឱ្យបង ”ដែលខ្ញុំច្រៀងរួមគ្នាជាមួយលោកខេម គឺបានថតជាការសម្តែងកាយវិការទាំងនៅស្រុកខ្មែរនិងថែមទាំងនៅសហរដ្ឋអាមេរិកទៀតផង ។ ថ្វីត្បិតថា បទចម្រៀងទាំងពីរបទនេះទើបនឹងផ្សព្វផ្សាយចេញក៏ពិតមែន ប៉ុន្តែចំនួននៃអ្នកគាំទ្រដែលបាន downloadនិងទាញយកធ្វើជាRing RingtuneCaltuneពិតជាច្រើនគួរឱ្យកត់សម្គាល់ ដូច្នេះនាងខ្ញុំនៅតែនិយាយម្តងហើយម្តងទៀតថា នាងខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះទឹកចិត្តស្រឡាញ់និងការ គាំទ្ររបស់បងប្អូនទាំងអស់គ្នាសម្រាប់រូបនាងខ្ញុំ ក៏ដូចជាអាល់ប៊ុមចុងក្រោយរបស់នាងខ្ញុំផងដែរ ហើយបទចម្រៀងរបស់នាងខ្ញុំនឹងចេញលក់ជាVCDក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះសូមFansមេត្តារង់ចាំទស្សនាទាំងអស់គ្នា ។ ជាចុងក្រោយ សូមជូនពរFansទាំងអស់គ្នានៅ ក្នុងឆ្នាំថ្មីឆ្នាំ២០១៣នេះ ជួបប្រទះតែសំណាងល្អនិងសុបិន្តក្លាយជាការពិតគ្រប់ៗគ្នា»។
ដោយ : គ្រី ស្រីនាថ

Meas soksophea New Album
At this moment Meas soksophea is very busy performing many concerts and event. She has no time to relax, but no matter how busy she is she always have new ideas for her fans. Her new debut album is very popular and has much support. “Thank you very much too all my fans that have supported this last album and especially the song called Ring Ring tune bong oun srot tuk pneitch. I want to mention the song Sdap ring ring tune srot tuk pentch is a new song/new melody/lyrics. Also in this album I have sing with Lok Khem called jong rouw srey maneth del lahour ouy bong. This song with lok Khem I have shot the music video in Cambodia and in USA as well. Although these songs were just released, these two songs have many downloads and much support. I really thank all my fans for supporting this album and me as well. The VCD will be soon released as well, so please be patient my fans. Lastly I want to wish to all my fans and supporters in 2013 I wish you many luck and for your dreams to come” –Meas Soskophea
Translated by: Sophaul Lee
 

 

Back