សួស្តីឆ្នាំ ២០១៤/New Year 2014

 សួស្តីឆ្នាំ ២០១៤
ស​ចូល​ឆ្នាំសកល​ ២០១៣ ឆ្លងចូល​ ២០១៤​​ កំពុង​តែ​ខិតជិត​មក​ដល់​ហើយ​​ តើ​ទស្សនិកជន​​មាន​គម្រោងទៅ​ Countdown នៅឯណា​ហើយ​ឬនៅ​? ឱកានេះ​ជាឱកាស ​មួយ​ដ៏​រីក​រាយ​ និង​រំភើប​បំផុត​​សម្រាប់​ចំណាយពេលជាមួយគ្រួសារ​ មិត្តភកិ្ត និងមនុស្សជាទីស្រឡាញ់របស់​អ្នក​ ក៏​ដើម្បីបង្កើត​ជា​អនុស្សវរីយ៍​ដែល​មិន​អាច​បំភ្លេចបានផងដែរ។ តែ​មិន​ថា​អ្នក​ធ្វើ​ដំណើរ​ទៅទីជិត​ឬ​ឆ្ងាយក្តី សូម​គិត​ពីសុវត្ថិភាព​ជាចម្បង បើកបរដោយ​ប្រុង​ប្រយ័ត្នគ្រប់កាលៈទេសៈ។
ឆ្លៀតឱកាសនេះដែរ មាស សុខ សោភា សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​​ដល់ មិត្ត​ទស្សនិកជន​ដែល​និយមគាំទ្រ​​ រហូត​មក។ ជាពិសេសសូម​ជូនពរ​ដល់​ទស្សនិកជន​ឱ្យ​ជួបតែសេចក្តី​សុខក្នុង​ក្រុមគ្រួសារ និងសម្រេចកិច្ចការនានាដោយជោគជ័យ​ ជាពិសេស សូមឱ្យជួបតែ​សុវត្ថិភាព​រាល់ការ ធ្វើដំណើរកម្សាន្ត។ ជាការតប​ស្នង​ មាស​ សុខ សោភា និង​ក្រុម​ការងារ នឹងខិត​ខំប្រឹងប្រែង​បង្កើត​ជា​បទចម្រៀង​ថ្មី ទាំង​ទំនុកច្រៀង​ រួមទាំងបទភ្លេង ជាច្រើន​ទៀត ​មក​បំរើ​ទស្សនិកជន និងជាចំណងដៃ ដល់​ទស្សនិកជនក្នុងឱកាស​ឆ្នាំថ្មី ២០១៤​ខាងមុខនេះ។ ដូច្នេះហើយ​សូម​រង់ចាំ​ទាំងអស់​គ្នា។ សួស្តីឆ្នាំថ្មី ! មាស សុខ សោភា ស្រឡាញ់អ្នក​ទាំង​អស់គ្នា។

New Year 2014 is coming really close. Have you decided where to celebrate your countdown party yet? This is a special occasion for excitement and unforgettable moment to be with family and all beloved friends. However, no matter where you go, please think about safety first and be alert during driving and in every situation.
Meas Soksophea would like to take this opportunity to thank all the fans for the support throughout these years. For this New Year Meas Soksophea wishes all the fans to have happiness in the family and successful in everything you may do; especially, be safe during this holiday. To response to all support and encouragement Meas Soksophea and the team will try there best to make more new original songs with new melodies to welcome New Year 2014, so please stay tune for more update. Happy New Year! Love from Meas Soksophea.

Back