សម្លេងមាសសុខសោភាពីសហរដ្ឋអាមេរិក/Meas soksophea progress in America

សម្លេងមាសសុខសោភាពីសហរដ្ឋអាមេរិក

ខណៈនេះ មាសសុខសោភាកំពុងតែមមាញឹកជាមួយនិងការសម្តែងនៅសហរដ្ឋអាមេរិកនៅឡើយ ហើយទន្ទឹមនឹងនេះដែរ នាងបានលើកឡើងថា :«នាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ពេលដែលបានមកសម្តែងនៅសហរដ្ឋអាមេរិកនេះ ហើយបើប្រៀបធៀបការសម្តែងរបស់នាងខ្ញុំលើកនេះទៅនឹងកាលពី ៦ឆ្នាំមុនដែលនាងខ្ញុំធ្លាប់បានមកសម្តែងនៅសហរដ្ឋអាមេរិកដែរនោះ គឺវាមានលក្ខណៈខុសប្លែកគ្នា ទាំងសាច់ភ្លេង ទាំងចំនួននៃអ្នកគាំទ្រ និងទទួលបានជោគជ័យគ្រប់រដ្ឋទាំងអស់ដែលនាងខ្ញុំបានទៅសម្តែង ដោយហេតុថាលើកនេះមានអ្នកគាំទ្រច្រើនលើសលប់ស្ទើរតែមិនគួរឱ្យជឿ ហើយពួកគាត់សម្តែងអារម្មណ៍ស្រឡាញ់ចូលចិត្តជាខ្លាំងមកលើរូបនាងខ្ញុំនិងប្រាប់នាងខ្ញុំថា ពួកគាត់ទន្ទឹងរង់ចាំនូវវត្តមានរបស់នាងខ្ញុំមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះយូរណាស់មកហើយ ដូច្នេះខ្ញុំចង់ប្រាប់ទៅអ្នកគាំទ្រទាំងអស់គ្នាវិញថា ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះទឹកចិត្តស្រឡាញ់របសពួកគាត់មកលើរូបនាងខ្ញុំ ហើយក៏សូមអភ័យទោសអ្នកគាំទ្រមួយចំនួនផងដែរ ដោយសារកន្លែងខ្លះនាងខ្ញុំអាក់ខានមិនបានទៅសម្តែង ប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបជាមួយនាងខ្ញុំក្នុងឱកាសក្រោយៗទៀតជាក់ជាមិនខាន »។ ម៉្យាងវិញទៀត មាសសុខសោភាក៏មានការនឹករលឹកជាខ្លាំង ចំពោះអ្នកគាំទ្រទាំងអស់គ្នានៅក្នុងប្រទេសផងដែរ ដោយនាងបានបន្ថែមទៀតថា :«នាងខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅខែវិច្ឆិកាខាងមុខនេះហើយ ដូច្នេះចាំជួបគ្នាណា៎ ! មាសសុខសោភានឹកអ្នកទាំងអស់គ្នា ! »។
ដោយឡែក មាសសុខសោភាក៏បានបង្ហាញអារម្មណ៍អួលអាក់ចំពោះការសោយទីវង្គតរបស់សម្តេចព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តមសីហនុផងដែរថា :«ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាសោកស្តាយរកទីបំផុតគ្មានចំពោះការសោយទីវង្គតរបស់សម្តេចតា ព្រោះនេះគឺជាការបាត់បងនូវព្រះមហាវីរក្សត្រ និងព្រះមហាវីរជនស្នេហាជាតិដ៏គំរូនៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់រូបនាងខ្ញុំផ្ទាល់ បើទោះបីជាពេលនេះនាងខ្ញុំពុំមានវត្តមាននៅប្រទេសកម្ពុជា ដោយសារមានភារកិច្ចសម្តែងនៅសហរដ្ឋអាមេរិកក្តី ក៏នាងខ្ញុំសូមលើកដៃប្រណម្យឧទ្ទិសបួងសួងពីចម្ងាយ សូមឱ្យព្រះវិញ្ញាណខណ្ឌរបស់សម្តេចតាបានយាងទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ »។

ដោយ : គ្រី ស្រីនាថ

Meas soksophea progress in America

Recently Meas soksophea is really busy performing in the United States and she quotes” Im really happy that I am performing here in the united states right now. If I was to compare 6 years ago and now, it’s a big difference from the band/music and supporters. I feel very successful in each performance and I cannot believe how much supporters I have in every event. My Fans love my performance and attitude, they tell me directly and they mention that they have been waiting for a long time for me to come back. I would like to say thank you to all my fans and supporters in the United States. I am also sorry that I could not make it to some states, but I hope to meet all my fans in the near future. Also I would like to mention that I miss all my fans in Cambodia as well. I will return back to Cambodia in November, so see you soon. “

Meas soksophea also feel sorry that she lost a great king Samdatch dah. “I am a Khmer citizen and I feel so bad that I cannot join these special ceremonies. This is a big lost for our hero king Samdatch dah. Although I am absent from Cambodia, my prayers from far to you Samdatch Dah and for your soul to be in peaceful place RIP.” – Meas soksophea

Translated by: Sophaul Lee



 

Back