រួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

 រួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ដួចដែលប្រិយមិត្តបានឃើញច្បាស់ហើយថាស្ថានភាពទឹកជំនន់នៅកម្ពុជាបាន កើនឡើងជាងរាល់ឆ្នាំ និង ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន និង ធ្វើឱ្យខូចខាតនូវ ប្រាសាទបុរាណជាច្រើនផងដែរ។ នេះជាសញ្ញាមួយនៃការប្រែប្រួលអាកាសធាតុដ៏គួរឱ្យកត់សំគាល់។ ដោយការធ្វើនគរូបនីកម្ម និងកំណើនប្រជាជននៅកម្ពុជាកើនឡើងឥតឈប់ឈរទាំងនៅទីក្រុង និងជនបទ បានធើ្វតម្រូវការដីសាងសង់លំនៅឋាន និងកាប់ព្រៃឈើក៏កាន់ឡើងដូចគ្នា។ ដូច្នេះហើយប្រសិនជាយើងមិនចាប់ផ្តើមដាំកូនឈើឡើងវិញទេនោះ ប្រទេសយើងនឹងទទួលរងនូវហិនិភ័យពីគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
មួយវិញទៀត ចំណូលមួយផ្នែកធំដែលប្រទេសកម្ពុជាទទួលបានគឺ មកពីវិស័យទេសចរណ៍ ហើយកត្តាសំខាន់ដែលទាក់ទាញទេសចរគឺធនធានធម្មជាតិ និងទេសចរណ៍វប្បធម៌។ សត្វព្រៃក៏ត្រូវបានរាប់បញ្ចូលទៅក្នុងធនធានធម្មជាតិផងដែរ ដូច្នេះហើយយើងត្រូវរួមគ្នាការពារសត្វព្រៃកម្ពុជាឱ្យនៅគង់វង្ស ហើយយើងអាចបញ្ឈប់ការបរបាញ់ដោយ ឈប់ទិញនូវផលិតផលសត្វព្រៃផ្សេងៗ ព្រោះថា “គ្មានតម្រូវការ ក៏គ្មានការជួញដូរ”។
ជាចុងក្រោយ មាស សុសោភោ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ជួយរក្សា និង ដាំកូនឈើឡើងវិញ។ ក្នុងសកម្មភាពអ្នកអាចដាំដើមឈើឱ្យបានច្រើននៅក្នុងបរិវេណគេហដ្ឋានរបស់អ្នក ឬចូលរួមជាមួយ សមាគម បេះដូង មាស សុសោភា ក៏បានដូចគ្នា។ មាស សុខ សោភា សូមថ្លែងអំណរគុណដល់ទស្សនិកជន និងជនរួមជាតិ ដែលបានស្រឡាញ់ និងការពារព្រៃឈើកម្ពុជា។

Together Fight against Climate Change
As you can see this year flood has attacked Cambodia even worse than usual. The flood affected Cambodian people and many of our ancient temples as well. It is a sign of climate change getting higher due to urbanization and rapidly increases of population in Cambodia. Demand of land and household is also going up; as a result deforestation has increased as well. Therefore, you should start planting from yourself to prevent risk of natural disaster in the future.
On the other hand, a big part of national profit gets from tourism. Natural resource and cultural tourism are the main factor. Wild life is also included in our natural resource so we need to protect Cambodian wild life by boycotting all animal products because “No buying, No selling”.
All and all Meas Sok Sophea announces to the nation to be together protect forest and planting more trees. In this action, you can plant as much as you can in your household or join with Meas Sok Sophea’s Heart Foundation. Meas Sok Sophea really appreciates all the fans and Cambodians who love and protect our country forest.

Writer: Pidor

Back