រីករាយថ្អែបុណ្យណូអែល និង​ចូលឆ្នាំសកល២០១៧

ក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះប្រជាជនគ្រប់ស្រទាប់វណ្ណៈនឹងចូលរួមអបអរសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារ ក៏ដូចជាមិត្តភ័ក្តិ។ ក្នុងថ្ងៃសម្រាកនេះមិត្តទស្សនិកជន អាចនឹងមានគម្រោងធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាននានាដើម្បីចូលរួមកម្មវិធីរាប់ថយក្រោយជាមួយនឹងមនុស្សជាទីស្រឡាញ់និងបងប្អូនមួយចំនួនទៀតក៏ជួបជុំគ្នាទទួលទានអាហារនៅឯគេហដ្ឋានរងចាំឆ្លងឆ្នាំថ្មីទាំងអស់គ្នា។
ប៉ុន្តែប្រសិនបើបងប្អូនទស្សនិកជនមិនទាន់មានគម្រោងទៅកម្សាន្តនៅទីណាទេនោះ លោកអ្នកអាចឆ្លៀតឱកាសនេះចូលរួមទស្សនាការប្រគំតន្ត្រីដែលមានការចូលរួមដោយ idol របស់លោកអ្នកគឺកញ្ញា មាស សុខសោភា ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនៃឆ្នាំ២០១៦កញ្ញានឹងមានការសម្តែងជាច្រើនដែលមានកាលវិភាគដូចខាងក្រោម៖
ថ្ងៃទី២២នេះកញ្ញា នឹងមានការបង្ហាញលើកដំបូងនៃបទចម្រៀងថ្មី “ម្នាក់ឯងមិនស្លាប់ទេ” នៅMARQUEE CLUB សូមចូលរួមជាមួយនឹងភាពសប្បាយរីករាយទាំងអស់គ្នាដោយកកសំបុត្រតាមរយៈលេខទូរសព្ទ៖ 087 827 333 / 093 517 333 / 095 517 333។ កញ្ញានឹងបង្ហាញវត្តមានក្នុងថ្ងៃទី២៤ខែធ្នូ នៅក្នុងការប្រគំតន្ត្រីនៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ពីម៉ោង១០ព្រឹកដល់ម៉ោង១រសៀល។ ក្នុងថ្ងៃដដែលនេះដែរកញ្ញាក៏មានការសម្តែងនៅ Raqia Republic Coffee crepe & Lounge Bar ពីម៉ោង១០យប់ ដល់ម៉ោង១២យប់។ រីឯថ្ងៃបុណ្យណូអែលថ្ងៃទី២៥វិញ កញ្ញាមាស សុខសោភា នឹងបង្ហាញវត្តមាននៅ Hard Rock café ខេត្តសៀមរាបចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់។ ថ្ងៃទី៣០ កញ្ញានឹងទៅសម្តែងក្នុងការប្រគំតន្ត្រីនៅខេត្តព្រះស៊ីហនុក្នុងកម្មវិធីរបស់ក្រសួងពាណិជ្ជកម្មចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់។ ថ្ងៃ៣១ទស្សនិកជននឹងជួបកញ្ញាមាស សុខសោភានៅផ្សារទំនើប AEON ពីម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច នៅពហុកីឡស្ថានអូឡាំពិកពីម៉ោង៦ដល់ម៉ោង១០យប់ និងចូលរួមឆ្លងឆ្នាំរាប់ថយក្រោយទាំងអស់គ្នានៅ NAGA World ពីម៉ោង១០យប់ ដល់ម៉ោង១២រលងអាត្រាត។ កញ្ញា មាស សុខសោភា សង្ឃឹមថា នឹងបានជួបបងប្អូនក្នុងថ្ងៃដ៏សប្បាយរីករាយនេះ និងផ្តល់នូវការសម្តែងនូវបទចម្រៀងថ្មីៗពេញនិយមជូនដល់ទស្សនិកជនជាចំណងដៃឆ្លងឆ្នាំ២០១៦ ចូល២០១៧នេះ។
ជាចុងក្រោយ កញ្ញាមាស សុខសោភា សូមជូនពរពុកម៉ែបងប្អូនដែលជាប្រជាជនខ្មែរឲ្យជួបតែសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយ ជាពិសេសនោះសូមធ្វើការគោរពច្បាប់ចរាចរណ៏ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។
 

 

Christmas and New Year Eve is coming everyone, get ready to celebrate the occasion with your family and loved ones. During the holiday, everyone must have plans for the of welcome 2017 countdown. Even for those who haven’t had any plan, I believe will gather at home. Enjoy meals and drink together.

If you haven’t had any plans, it’d be great to catch up with our superstar, Miss Meas Soksophea. She has a busy schedule ahead, but ready to perform to all the fans up during the last week of 2016. Take a look at her schedule listed below:

December 22 she will launch her Full Music Video “Single” at MARQUEE CLUB. All fans can hang out to have fun by calling 087 827 333 / 093 517 333 / 095 517 333 for reservation. December 24 Meas Soksophea will be on stage at SEATV from 10am to 1PM. On the same day she will be performing at Raqia Republic Coffee Crepe & Lounge Bar from 10PM to 12PM. Christmas night will be so wonderful to Rock with Meas Soksophea at Hard Rock Café in Siem Reap from 6pm to 12am.

December 30 she will be performing at Sihanouk province on stage organized by Ministry of Commerce from 7pm to 9pm. December 31 Meas Soksophea will be at AEON Mall from 3pm to 5pm, but she won’t stop there at 6pm she will be on stage at Olympic stadium until 10pm. Last but not least, don’t miss out chance to countdown with our idol at NAGA WORLD from 10pm to 12AM. Miss. Meas Soksophea will be waiting for all fans to celebrate all together, hopefully, there will be many fans gathered together for these celebrations.

At last, behalf of Meas Soksophea “Wishes everyone a prosper, happiness, and stay safe during the holiday. Especially during your travels, please take care and if you drink please don’t drive. Together lets make the roads a safer place to travel.

Writer Pidor

 

 

 

Back