ម្នាក់ឯងមិនស្លាប់ទេ/ Single

 

បទ “ម្នាក់ឯងមិនស្លាប់ទេ” របស់កញ្ញាមាស សុខសោភា ទាក់ទាញអ្នកចូលមើលបានជាង ១លានដង

បទចម្រៀងថ្មីបំផុតរបស់កញ្ញា មាស សុខសោភា ក្រោមចំណងជើងថា “ម្នាក់ឯងមិនស្លាប់ទេ” បានចេញជា Teaser កាលពីចុងខែតុលាកន្លងទៅនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងអ្នកលេងហ្វេសប៊ុកទូទៅ។

មកដល់ថ្ងៃនេះវីដេអូ Teaser នៃបទចម្រៀងនេះត្រូវបានគេចុចមើលជាង ១លានដង និង ៣១ពាន់ Shareដែលអាចចាត់ទុកថាជាបទដែលទទួលការគាំទ្រយ៉ាងពេញទំហឹងក្នុងរយៈពេលដ៏ខ្លី។ បទ “ម្នាក់ឯងមិនស្លាប់”​ មានអត្ថន័យត្រូវចិត្ត និងត្រូវសាច់រឿងរបស់មិត្តយុវវ័យ ពិសេសគឺវាជាបទដែលនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងថ្មីដោយស្នាដៃកូនខ្មែរពិតៗ គឺ Noly Record

ជាមួយនឹងសំឡេងដ៏ពិរោះរបស់កញ្ញា មាស សុខសោភា បាននាំអារម្មណ៍មិត្តយុវវ័យឱ្យអណ្តែតអណ្តូងស្លុងតាមអត្ថន័យ​បទចម្រៀង ញ៉ាំងឱ្យស្តាប់ហើយចង់ស្តាប់ទៀត។ សូមរំលឹកផងដែរ​ថាលោកអ្នកអាចទាញយក​បទ “ម្នាក់ឯងមិនស្លាប់ទេ” តាមរយៈ iTune (https://itun.es/kh/9hgXfb) ដើម្បីគាំទ្របទចម្រៀង Original ខ្មែរបន្ថែមទៀត។​


 
Meas Soksophea new hit song “Single” has generated more then 1million views.
Her newest song Meas Soksophea titled “Single” was released as a teaser at the end of October and receive strong support from audience and Facebook fans.
As of today, the video teaser of the song has been viewed over 1 million times and 31 thousand shares. This can be recognise as receiving full support in the short term of its release. “Single” is meaningful and most teens can relate to this song. This is song has been composed both music and lyrics by Kon Khmer name Noly Record.
With her beautiful voice Meas Soksophea has brought teenagers touched and wanting to listen more. Please be reminded that you can download the song “Single” through iTune (https://itun.es/kh/9hgXfb) to support Original Khmer Music.

 

Writer Pidor

Back