មូលនិធិបេះដូងមាសសុខសោភា /Meas soksophea's Heart foundation update

 សកម្មភាពចុះចែកអំណោយរបស់“មូលនិធិបេះដូងមាសសុខសោភា ”នៅខេត្តបាត់ដំបង
ថ្វីត្បិត មួយរយៈនេះមាសសុខសោភាកំពុងមមាញឹកជាមួយនិងការច្រៀងសម្រាប់ការប្រគុំតន្ត្រីតាមបណ្តាខេត្តនានាយ៉ាងណាក្តី ក៏នាងនៅតែឆ្លៀតពេលធ្វើសកម្មភាពសប្បុរសធម៌មួយចំនួនផងដែរ ។ ថ្មីៗនេះ ក្នុងនាម “មូលនិធិបេះដូងមាសសុខសោភា” មាសសុខសោភាបានពាំនាំយកនូវអំណោយមួយចំនួនទៅចែកជូនដល់ក្មេងៗចំនួនជាង ៦០នាក់ ដែលរៀននៅសាលាមត្តេយ្យ “រតនៈសម្បត្តិ” ក្នុងខេត្តបាត់ដំបង ដោយក្នុងម្នាក់ៗទទួលបានគូល័រផាត់ពណ៌១ប្រអប់ សៀវភៅ១ក្បាល ប៊ិច១ដើម ហើយក៏បានជូនថវិកាដល់គ្រូបង្រៀននៅទីនោះចំនួន ៥០ដុល្លាផងដែរ ។ លើសពី នេះទៅទៀត នាងបានបន្តយកអំណោយទៅចែកជូនដល់ជនទីទ័លក្រចំនួន ២គ្រួសារទៀតនៅស្រុកសង្កែ ខេត្តបាត់ដំបង ទីមួយគឺជាគ្រួសារស្ត្រីមេម៉ាយម្នាក់ដែលរងនូវទុក្ខលំបាកដោយសារគាត់មិនចេះអក្សរ គ្មានមុខរបរដើម្បីចិញ្ចឹមជីវិត ហើយថែមទាំងមានម្តាយចាស់ជរាមានជំងឺវ័យ ៩០ឆ្នាំនៅក្នុងបន្ទុកថែមទៀតផង ចំណែកទីពីរ គឺលោកតាម្នាក់វ័យ ៧០ឆ្នាំដែលគាត់ពិកាភ្នែកតាំងពីអាយុ ៥ឆ្នាំម៉្លេះ ហើយសព្វថ្ងៃគាត់កំពុងរងទុក្ខលំបាកខ្លាំងបំផុត ដោយសារម៉្យាងគាត់មានវ័យចំណាស់និងពិការភ្នែកមើលអ្វីមិនឃើញពិបាកក្នុងការរស់នៅ ម៉្យាងជម្រកដែលគាត់រស់នៅគឺគ្មានអនាម័យព្រោះគ្មានអ្នកជួយថែ ទាំនិងសម្អាត ហើយដើម្បីចិញ្ចឹមជីវិតគាត់គ្មានមុខរបរអ្វីក្រៅពីដើរសុំទាននោះទេ ។ យ៉ាងណាមិញ អំណោយដែលមាសសុខសោភាបានផ្តល់ជូនទៅដល់គ្រួសារទាំង២នេះរួមមាន : ក្នុងមួយគ្រួសារទទួលបានទឹកស៊ីអ៊ីវកន្លះឡូ ទឹកត្រីកន្លះឡូ អង្ករ១បាវ សាប៊ូ១ធុង ខ្លាញ់១ធុង ខ្ទឹម ស្ករ ប៊ីចេង និង ថវិកាចំនួន ១០០ដុល្លា ដែលអំណោយទាំងអស់នេះគឺសុទ្ធសឹងបានមកពីទឹកចិត្តសប្បុរសធម៌របស់សប្បុរសជននៅសហរដ្ឋអាមេរិកដែលបានចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួនមកដល់ “មូលនិធិបេះដូងមាសសុខសោភា” ។ មាសសុខសោភាបានសម្តែងអារម្មណ៍រំភើបចំពោះទឹកចិត្តសប្បុសធម៌របស់សប្បុរសជននៅសហរដ្ឋអាមេរិកថា ៖ «នាងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់គ្នានៅសហរដ្ឋអាមេរិកដែលបានចូលរួមផ្តល់ជាជំនួយមកដល់ “មូលនិធិបេះដូងមាសសុខសោភា” ដើម្បីចលនាមនុស្សធម៌ក្នុងការជួយសម្រួលទុក្ខលំបាកដល់ប្រជាជនខ្មែរដែលកំពុងត្រូវការជំនួយ ហើយនាងខ្ញុំក៏សង្ឃឹមថាពួកគាត់នឹងបន្តផ្តល់ជំនួយបន្ថែមទៀតផងដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំសូមជូនពរដល់សប្បុរសជននៅសហរដ្ឋអាមេរិក សូមឱ្យពួកគាត់មានសុខភាពល្អ ហើយក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំសកលនេះ សូមឱ្យថ្ងៃឈប់សម្រាករបស់ពួកគាត់គឺជាថ្ងៃជួបជុំក្រុមគ្រួសារ មិត្តភក្តិដ៏ស្និទស្នាលនិងរីករាយបំផុត និងធ្វើដំណើរកម្សាន្តទៅគ្រប់ទីកន្លែងប្រកបដោយសុខសុវត្ថិភាព ។ ម៉្យាងវិញទៀត ក្នុងឱកាសថ្ងៃឈប់សម្រាកដំណើរកម្សាន្តនេះ នាងខ្ញុំក៏សូមជូនពរដល់Fansនិងប្រជាជនខ្មែរទាំងអស់គ្នាផងដែរ សូមឱ្យដំណើរកម្សាន្តរបស់ពួកគាត់មិនថាទីជិត ឬទីឆ្ងាយក្តីប្រកបដោយសុវត្ថិភាព ជោគជ័យគ្រប់ភារកិច្ច និងមានសេចក្តីសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ» ។
ដោយ : គ្រី ស្រីនាថ

Meas soksophea’s Heart Foundation donates to the people of Battambong Province
Meas soksophea has been extremely busy travelling far and near with her events here in Cambodia. Although no matter how busy she is, she always has the time to give back to the people. Meas soksophea’s HEART Foundation has donated to 60 children that are attending at Rotanak Sambat Kindergarten School in Battambong province. Each children received a box crayon, 1 note book, 1 pen, and to the teachers $50 US dollar. After donating at this school Meas soksophea continued her trip to donate towards 2 families in Sang-keh, districk. Battambong, Province. The first family was a widowed person. She is illiterate and has no support from anyone. She is taking care of her 90 year mother that is living with her also. The second family is a 70 year old man that is blind since at the age of 5 years old. He is struggling everyday and for a very long time. He cannot see, and is living under poor condition. He has no family to depend on.
Meas soksophea’s Heart Foudnation has donated to the families are:
50 Kg of rice, 6 bottles fish sauce, 6 bottles soya sauce, Laundry detergent/ Salt/Sugar/MSG and received $100 US dollars
All the donations are from the Cambodian people living in the United States of America that have donated to Meas Soksophea’s Heart Foundation Charity box while she was performing there from August to November this year. “Thank you very much to the Cambodian Americans that have supported towards my foundation, with this fund I can support the people in need here in Cambodia. I hope to get more funds in order to help our people. I pray and thank you for all your support and wish you good health and during this time I send my best wished for the Holiday season and Happy New year. I wish you many fun and enjoyable times with your family and safe trip everywhere you go. To my Cambodian fans have a safe trip as well, prosperity in your job and happiness around you.”-Meas soksophea
Translated by: Sophaul Lee

 

Back