មាសសុខសោភាជា “តារាចម្រៀងខ្មែរលំដាប់ពិភពលោកដំបូងបង្អស់”

 ការល្បីល្បាញដែលនាំមកតាមរយៈបទ”So Selfish” របស់មាសសុខសោភា បានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់រូបនាង ដែលនេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់នាងដែលពុំធ្លាប់មានតារាចម្រៀងខ្មែរណាម្នាក់អាចធ្វើបានដូចនាងឡើយ ។ ទន្ទឹមនឹងនេះដែរ មាសសុខសោភាបានបង្ហាញចំណាប់អារម្មណ៍ថា៖ «បទ ”So Selfish”របស់នាងខ្ញុំនេះ គឺជាការនិពន្ធMelodyថ្មីដោយក្រុមKhmer Treeនៅសហរដ្ឋអាមេរិក ហើយនៅពេលដែលដែលបទនេះបានផ្សព្វផ្សាយចេញមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺមានអ្នកចូលViewsនៅក្នុងYoutube ប្រមាណជា9ម៉ឺនViewsឯណោះ ដែលនេះជាចំនួនគាំទ្រដ៏ច្រើនលើសលប់ស្ទើរតែនឹកស្មានមិនដល់ ។ លើសពីនេះទៅទៀត អ្វីដែលជាមោទនភាពបំផុតសម្រាប់រូបនាងខ្ញុំនោះគឺ នាងខ្ញុំត្រូវបានបណ្តាញផ្សព្វផ្សាយពត៌មាន ចុះផ្សាយថា នាងខ្ញុំគឺជា ”តារាចម្រៀងខ្មែរលំដាប់ពិភពលោកដំបូងបង្អស់”ហើយនាងខ្ញុំពិតជារំភើប និងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានចំពោះជោគជ័យមួយនេះ ព្រោះនេះសរបញ្ជាក់ឲ្យឃើញថាការងារដែលនាងខ្ញុំខិតខំប្រឹងប្រែងធ្វើ គឺទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់គួរជាទីមោទនៈ ។ ជាចុងក្រោយ នាងខ្ញុំសូមអរគុណដល់Fansទាំងអស់គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលស្រឡាញ់គាំទ្រនាងខ្ញុំ ក៏ដូចជាបទចម្រៀងរបស់នាងខ្ញុំ ដោយបានចូលViewsនៅក្នុងYoutubeVevoរួមទាំងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀតផងដែរ ដូច្នេះសូមFansនៅតែបន្តគាំទ្ររូបនាងខ្ញុំ និងទាញយកបទចម្រៀងរបស់នាងខ្ញុំតាមរយៈiTuneទាំងអស់គ្នា ដើម្បីយើងខ្ញុំមានកម្លាំងចិត្តក្នុងការព្យាយាមរិះរកនិងផលិតបទចម្រៀងជាMelodyថ្មីៗ សម្រាប់ជាចំណីអារម្មណ៍អ្នកទាំងអស់គ្នាបន្តបន្ទាប់ទៀត ។ »
ដោយៈ គ្រី ស្រីនាថ

Meas Soksophea famous singer from Cambodia goes International

From the popular hit single “So selfish” from Meas soksophea has open new history for her career. This is very good news and we are very proud of her especially from our country that no one has achieve yet. This is what she had to say about this news “ This song “So selfish” is a new song by Khmertree who are based in U.S. When “So selfish” Music Video was officially released it had many views near 90,000 viewers. I didn’t think I would have many viewers in a few days of official releasing the Music Video. I am very proud of myself and because of the news headlines have said about me. "Meas soksophea the first Cambodian International star". I was so happy about this news. I have worked very hard and now I feel very happy and successful. I like to say thank you to my fans in Cambodia and outside of Cambodia that showed support of this song “So selfish” located in Youtube/VEVO. Thank you for all the news media that have supported this song, and I hope to gain more support in the future. If you like to download the song “So selfish” please download it from iTunes. The downloads will be my strength for me and to make more new music".
Translated by Sophaul Lee
 

Back