មាសសុខសោភាចូលរួមចែកអំណោយនៅ“សាលាបឋមសិក្សាទួលពង្រ”/M.soksophea joins Charity event

មាសសុខសោភាចូលរួមចែកអំណោយនៅ“សាលាបឋមសិក្សាទួលពង្រ”
កាលពីថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៣ វេលាម៉ោង ១១:០០ព្រឹក មាសសុខសោភាត្រូវបានអ្នកស្រីសៀន ជាម្ចាស់ក្លឹបកម្សាន្តTouch Down Disco Club នៅក្រុងប៉ោយប៉ែត អញ្ជើញជាតំណាងដើម្បីចូលរួមឧបត្ថម្ភ និងចែកអំណោយដល់សាលារៀនមួយ ដោយមាសសុខសោភាបានបង្ហាញឲ្យដឹងថា៖ «នាងខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលនាងខ្ញុំបានច្រៀង និងចូលរួមចែកអំណោយជូនដល់សិស្សានុសិស្សចំនួន ២៥០នាក់នៅ“សាលាបឋមសិក្សាទួលពង្រ” ជាមួយអ្នកស្រីសៀន ម្ចាស់ក្លឹបកម្សាន្តTouch Down Disco Club ហើយមូលហេតុដែលអ្នកស្រីជ្រើសរើសនាងខ្ញុំឲ្យចូលរួមធ្វើជាតំណាងក្នុងការចែកអំណោយនេះ គឺដោយឃើញថានាងខ្ញុំបានបង្កើតជាមូលនិធិសប្បុរសធម៌ និងតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌នានាជាច្រើន ហើយម្យ៉ាងអ្នកស្រីក៏ជាFans របស់នាងខ្ញុំផងដែរ ។យ៉ាងណាមិញ អំណោយដែលយើងបានពាំនាំទៅចែកជូនទាំងនោះរួមមានៈ នំ ប៊ិច សៀវភៅ និងសម្ភារៈសិក្សាផ្សេងៗជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ យើងក៏បានឧបត្ថម្ភនូវការសាងសង់ជាអគារសិក្សាមួយខ្នង មាន០៥បន្ទប់ និងបន្ទប់ទឹកចំនួន ០៥បន្ទប់ផងដែរ ។ ជាចុងក្រោយ នាងខ្ញុំសូមអរគុណដល់អ្នកស្រីសៀន ម្ចាស់ក្លឹបកម្សាន្តTouch Down Disco Club ដែលបានផ្តល់កិត្តិយសដល់នាងខ្ញុំក្នុងការចូលរួមចែកអំណោយ និងច្រៀងនៅក្នុងក្លឹបរបស់អ្នកស្រី ហើយសូមជូនពរឲ្យទឹកចិត្តសប្បុរសធម៌របស់អ្នកស្រីទាំងអំបាលម៉ាន ផ្តល់នូវភាពចម្រុងចម្រើននិងសេចក្តីសុខសុភមង្គលដល់អ្នកស្រីកុំបីអាក់ខានឡើយ.
ដោយៈ គ្រី ស្រីនាថ

Meas Soksophea joins charity event at Toul Pongruh primary school
On 20 of March 2013 at 11am Meas soksophea joins Mrs. Sean who is the owner of Touch Down disco club in Poipet city at a charity event. “I am very happy that I have performed for the students and joined this charity event. Mrs. Sean bought wonderful gifts for me to hand out to all 250 students at Toul Ponruh Primary school. Mrs. Sean choose me because I have a background of doing charity work and she is also a fan of mine as well. The gifts were school supplies, noodles, cookies, Drinks and she supplied breakfast and lunch as well for the students. Mrs. Sean has also built 1 flat that has 6 Classrooms and a washroom as well. I want to thank Mrs. Sean for her invitation to this charity event and also to perform at her club that night. I wish Mrs Sean good luck and success, happiness everywhere she goes”-Meas Soksophea
Translated by Sophaul Lee

Back