មាស សុខសោភា ទទួលពានរង្វាន់ ក្នុងកម្មវិធីអាណាចក្រតារា ឆ្នាំ ២០១៣

 មាស សុខសោភា ទទួលពានរង្វាន់ ក្នុងកម្មវិធីអាណាចក្រតារា ឆ្នាំ ២០១៣
កាលពីពេលថ្មីៗនេះ Sabay បានរៀបចំកម្មវិធីអាណាចក្រតារា ជាលើកទី៣ប្រចាំឆ្នាំ ២០១៣ ដើម្បីចែកពានរង្វាស់ជូនដល់ សិល្បៈករ សិល្បៈការនីខ្មែរដែលមានស្នាដៃ និង ទទួលការគាំទ្រខ្ពស់ ពីសំណាក់ទស្សនិកជនជាច្រើន។ ក្នុងឱកាសនោះដែរ មាស សុខសោភា ទទួលបានពានរង្វាន់ជាប់ជាតារាចម្រៀងសម័យស្រី សំឡេងពីរោះប្រចាំឆ្នាំ ២០១៣។ សូមរំលឹកផងដែរថា មាស សុខសោភា ក៏ធ្លាប់បានទទួលពានរង្វាន់ជា តារាចម្រៀងវ័យក្មេងច្រៀងបានល្អបំផុត ពីអាណាចក្រតារា២០១២។
កញ្ញា មាស សុខសោភា មានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធិផលដែលទទួលបាន កន្លងមកនេះ ហើយបង្ហាញអំពីអាម្មរណ៍ដូចខាងក្រោម ៖
“នាងខ្ញុំសូមគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សិល្បៈករ រាមច្បងទាំងឡាយដែលបានផ្តល់កិត្តិយសជ្រើសរើសនាងខ្ញុំជាតារាចម្រៀងសម័យស្រី សំឡេងពីរោះប្រចាំឆ្នាំ ២០១៣ នេះ។ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ ផលិតករ និង ក្រុមការងារ ក្នុងដំណើរការផលិតបទចម្រៀង ដែលបានធ្វើការសហរការ យ៉ាងជិតស្និទ្ធដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាដូចសព្វថ្ងៃ។ ប៉ុន្តែអ្វីដែលមិនអាចខ្វះបាននោះគឺការគាំទ្រ យ៉ាងកក់ក្តៅពីសំណាក់ទស្សនិកជន ទាំងក្នុងប្រទេស និង ក្រៅប្រទេស ដែលបានផ្តល់ជាកម្លាំងចិត្តឱ្យនាងខ្ញុំមានព្យាយាមរហូតមកដល់ថ្ងៃនេះ។ មាស សុខសោភា នឹង ខិតខំបម្រើអារម្មណ៍ប្រិយមិត្ត ជាមួយនឹងបទចម្រៀង និង ស្តាយល៍ថ្មីៗ ហើយនាងខ្ញុំសង្ឃឹមយ៉ាងម៉ត់មាំថា មិត្តទស្សនិកជន នឹងពេញចិត្ត ហើយបន្តគាំទ្រ មាស សុខសោភា តទៅមុខទៀត។

Recently, Anachakdara was held by Sabay event to give awards that celebrate great achievements of Cambodian celebrities in 2013. In this occasion, Meas Soksophea won an award of The Best Female Pop Singer with the greatest Voice in the year of 2013. Meas Soksophea has won an award for The youngest singer with the most beautiful voice for 2012.
Due to the great achievement Meas Soksophea has expressed her appreciation as below:
“I’m deeply grateful with all senior artists who voted for me to be The Best Female Pop Singer with the greatest Voice in the year of 2013. I also would like to thanks to all producers and my team who I have worked together closely in producing new songs,which leads to this award. Especially I would like to thank all my fans around the world who always support and inspire me to push forward in this career. I will try my best to entertain all of you with my new songs and styles, and I hope you will always continually to support me”-Meas soksophea

Writer: Pidor

Back