ពាក្យជូនពររបស់មាសសុខសោភាសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ/M.Soksophea New year message

មាសសុខសោភាមានពាក្យពេចន៍មួយចំនួនជូនចំពោះFansរបស់នាង ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ៖ «ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧នេះ នាងខ្ញុំសូមជូនពរFansទាំងអស់គ្នា សូមជួបប្រទះតែសុខសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តទៅកាន់ទាំងទីជិត ទាំងទីឆ្ងាយ និងជួបជុំដោយរីករាយជាមួយនឹងមិត្តភក្តិក្រុមគ្រួសារ ។ ម្យ៉ាងវិញទៀត កុំភ្លេចណ៎ា! ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកបរហួសល្បឿនកំណត់ និងបើកបរចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក គោរពជីវិតខ្លួនឯង ក៏ដូចជាគោរពជីវិតអ្នកដទៃ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ដើម្បីថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ សូមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ជួយឃុំគ្រងរក្សាFansទាំងអស់គ្នា ឲ្យជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយ ឆ្នាំថ្មីលាភជ័យកើតមានដល់គ្រប់ៗក្រុមគ្រួសារ ឆ្នាំថ្មីអ្វីៗសុទ្ធតែល្អប្រពៃគ្រប់ៗគ្នា»។
ដោយៈ គ្រី ស្រីនាថ
Meas Soksophea Special Wishes during Khmer New year
Meas soksophea sends a special message to all her fans during this National Khmer New Year. “ In this occasion of this Khmer New year, the year of the Snake. I wish to all my fans to be safe during their trips wither its far or near and to enjoy this holiday with your friends and family. Also not to forget to respect the traffic laws. Please obey the speed limit and to understand each other while driving. Respect each other to reduce traffic accidents. Together please reduce traffic accident today, for no accident tomorrow. I wish the God-snake takes good care of all my fans, to always meet happiness, and for this New Year to bring luck/fortune to everyone”-Meas Soksophea
Translated by Sophaul Lee


 

Back