ពាក្យជូនពររបស់មាសសុខសោភាក្នុងទិវាបុណ្យអ្នកម្តាយ/Mothers day message from Meas Soksophea

ពាក្យជូនពររបស់មាសសុខសោភាក្នុងទិវាបុណ្យអ្នកម្តាយ
ក្នុងឳកាសទិវាបុណ្យអ្នកម្តាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣នេះ មាសសុខសោភាបានសម្តែងចេញនូវពាក្យពេចន៍ខ្លីៗបង្កប់ដោយអត្ថន័យថា៖ «ក្នុងនាមនាងខ្ញុំជាស្រ្តី និងជាកូនស្រីមួយរូបដែរនោះ ក្នុងទិវាបុណ្យអ្នកម្តាយនេះ នាងខ្ញុំសូមជូនពរអ្នកម្តាយរបស់នាងខ្ញុំ រួមទាំងអ្នកម្តាយគ្រប់ៗរូប សូមឲ្យមានសុខភាពល្អ អាយុវែង ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនៗគ្រប់គ្នាតរៀងទៅ ។ ម្យ៉ាងវិញទៀត ស្រ្តីជាមាតាពិភពលោក ដូច្នេះសូមអរគុណដល់ស្ត្រីជាមាតាគ្រប់រូបដែលបានផ្តល់កំណើតឲ្យកូនៗបានរស់រានមានជីវិត និងមើលឃើញនូវពិភពលោកដ៏ស្រស់បំព្រងនេះ ដែលនេះជាមហាទិគុណដ៏ធ្ងន់ក្រាស់ក្រៃមិនអាចកាត់ថ្លៃបានសម្រាប់ជីវិតកូនៗគ្រប់ៗគ្នា។ ជាចុងក្រោយ ជួសមុខឲ្យកូនៗទាំងអស់គ្នា នាងខ្ញុំមាសសុខសោភាសូមនិយាយទៅកាន់អ្នកម្តាយគ្រប់រូបថា “ អរគុណម៉ែ! កូនស្រឡាញ់ម៉ែ» ។
ដោយៈ គ្រី ស្រីនាថ
Mothers day message from Meas Soksophea
On this special day of May 12, 2013 Meas soksophea has a special message “I as a women and daughter on this mother’s day occasion want to send a special message to my mom and all the mothers around the world. I wish them good health and long life. You show so much love to us and to the children endlessly. Women are the mothers in this world, so I want to say thank you to all the women that are mothers. You give birth to our lives that have much meaning and purpose to us. We see how much this beautiful world is. From our hearts we cannot forget sacrifices and love you have given us. It will always be in our lives. Lastly I want to say thank you mom I love you” -meas soksophea
Translated by Sophaul Lee
 

Back