ប្រតិកម្មរបស់មាសសុខសោភាចំពោះបញ្ជីខ្មៅ/"Black list" news

 ប្រតិកម្មរបស់មាសសុខសោភាចំពោះបញ្ជីខ្មៅ
ទាក់ទិននឹងសារពត៌មានដែលបានចុះផ្សាយថា មាសសុខសោភាជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ស្ថានទូត ពេលនេះមាសសុខសោភាបានបញ្ចញប្រតិកម្មនិងសុំធ្វើការស្រាយបំភ្លឺថា :«នាងខ្ញុំសុំបដិសេធ និងច្រានចោលទាំងស្រុងនូវពត៌មានដែលបានចុះផ្សាយថានាងខ្ញុំជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ស្ថានទូត ។ ជាទូទៅ រាល់កិច្ចការរបស់ស្ថានទូតនីមួយៗគឺស្ថិតក្នុងគោលការណ៍រក្សាការសម្ងាត់ ដោយមិនអនុញ្ញាតទម្លាយឱ្យដឹងជា សាធារណៈជាដាច់ខាត ដូច្នេះនាងខ្ញុំពិតជាងឿងឆ្ងល់ខ្លាំងណាស់ ថាតើគេអាចដឹងបានដោយរបៀបណាថានាងខ្ញុំជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ស្ថានទូត បើនាងខ្ញុំផ្ទាល់មិនទាំងដឹងថា មានរឿងបែបនេះកើតឡើងលើរូបនាងខ្ញុំផងនោះ ?វាពិតជាចម្លែកខ្លាំងណាស់ ! នេះជាក់ស្តែងណាស់ទៅហើយដែលបង្ហាញឱ្យឃើញថា វាជារឿងមួយដែលមិនអាចទៅរួច និងជាពត៌មានមិនពិតដែលមានចេតនាប្រឌិតឡើងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ។ ម៉្យាងវិញទៀត នាងខ្ញុំសូមបញ្ជាក់ថានាងខ្ញុំមិនដែលធ្លាប់ស្គាល់មនុស្សឈ្មោះ ឃុនដេវីត នោះទេ ហើយអ្នកSponsorនាងខ្ញុំឱ្យទៅសម្តែងនៅប្រទេស កាណាដាកាលពីឆ្នាំ២០០៨កន្លងមកនោះ គឺតាមរយៈsponsor “ខ្មែរកម្ពុជាក្រោម” មិនមែនតាមរយៈsponsor “ឃុន ដេវីត” នោះទេ ។ ដូច្នេះ នាងខ្ញុំសំណូមពរដល់អ្នកសារពត៌មានទាំងឡាយ សូមឱ្យគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារពត៌មាន ដោយត្រូវចុះផ្សាយតែពត៌មានពិតប្រាកដដែលសាកសួរផ្ទាល់ពីសាមីខ្លួនគេ ចៀសវាងពត៌មានមិនពិត និងជឿលង់តាមសំដីរបស់ជនអគតិមួយចំនួនតូចដែលមានគោលបំណងទុច្ចរិតបង្កាច់បង្ខូច និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ។ សូមអរគុណ »។
ដោយឡែក កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១២ កន្លងផុតទៅថ្មីៗនេះ មាសសុខសោភាបានចូលរួមព្រឹត្តការណ៍មួយនៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ គឺព្រឹត្តការណ៍កីឡារត់ម៉ារ៉ាតុង ដោយនាងបានបង្ហាញចំណាប់អារម្មណ៍ថា : “ នាងខ្ញុំប៉ងប្រាថ្នាចង់រត់ម៉ារ៉ាតុងនេះ ៣ឆ្នាំមកហើយ ប៉ុន្តែចេះតែអាក់ខានដោយសារមានធុរៈក្នុងការបំពេញកិច្ចការងារ ទើបតែឆ្នាំនេះប៉ុណ្ណោះដែលនាងខ្ញុំអាចសម្រេចគោលបំណងដែលចង់រត់ម៉ារ៉ាតុងនេះបាន ដោយចៃដន្យនាងខ្ញុំត្រូវទៅសម្តែងក្នុងការប្រគុំតន្រ្តីនៅខេត្តសៀមរាប ហើយក៏មានឱកាសចុះឈ្មោះនិងទិញអាវយឺតដើម្បីរត់ម៉ារ៉ាតុងនេះតែម្តង ។ នាងខ្ញុំពិតជារំភើបនិងសប្បាយរីករាយខ្លាំងណាស់ដែលបានសម្រេចក្តីបំណងរបស់ខ្ញុំ ហើយព្រឹត្តិការណ៍នេះមានមនុស្សរាប់ពាន់នាក់ចូលរួមរត់ ដោយរត់ជុំវិញប្រាសាទអង្គរវត្តតែម្តង ។ លើសពីនេះទៅទៀត ថវិកាដែលប្រមូលបានពីការលក់អាវយឺតឱ្យអ្នករត់ម៉ារ៉ាតុងនោះ នឹងត្រូវបង្វិលធ្វើជាជំនួយសប្បុរសធម៌ដើម្បីជួយដល់ជនពិកាដៃជើង ដូច្នេះនាងខ្ញុំពិតជាមានទឹកចិត្តសោមន្សរីករាយណាស់ ដែលនាងខ្ញុំបានចូលរួមទិញអាវយឺតរត់ម៉ារ៉ាតុង និងក្លាយជាចំណែកសប្បុរសធម៌មួយជួយដល់ជនពិកាដៃជើងទាំងឡាយផងដែរ ហើយនាងខ្ញុំសង្ឃឹមថាប្រជាជនខ្មែរ នឹងចូលរួមទាំងអស់គ្នាក្នុងព្រឹត្តការណ៍សប្បុរសធម៌មួយនេះនៅឆ្នាំក្រោយៗឱ្យបានច្រើនជាងឆ្នាំនេះទៀត ដើម្បីជួយលើកទឹកចិត្តដល់ជនពិកាដៃជើងរបស់យើង។ ជាចុងក្រោយ នាងខ្ញុំសូមជូនពរដល់ Fansរបស់នាងខ្ញុំ បើទោះបីជាឆ្នាំនេះមិនមានពិធីបុណ្យអុំទូកក្តី តែបើសិនជាមានដំណើរកម្សាន្តទៅទីណាក្តី សូមឱ្យពួកគាត់ជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពទាំងទីជិត ទីឆ្ងាយ និងមានសំណាងល្អគ្រប់ៗគ្នាកុំបីអាក់ខានឡើយ ។
ដោយ : គ្រី ស្រីនាថ

Meas Soksophea’s Reaction to the “Black List” News
There have been stories about Meas Soksophea having trouble with the embassy and being banned from certain countries. Her reaction to this news: “I want to say that it’s not true and I deny all the false news about me having trouble with the embassy or being banned from certain countries. I believe immigration/embassy works are all private matters and I don’t believe personal information will leak that easily. I still wonder how this information and all this news started because I don’t even have this information myself. It is strange to me and that’s how I know it’s not true. This affects my personal life and status. I clearly want to state that I do not know this person by the name of Kun David. The sponsor that contracted me to go to Canada was a Khmer Krom community group in Ontario. It was not Kun David. I would like to request that writers come to get information and validate any information about me from me personally before publishing to avoid releasing false information that can harm me and/or anyone involved in the news. Thank you.”

 

Siem Reap Marathon
On December 2, 2012, Meas Soksophea ran the Angkor Marathon in Siem Reap to support those who are handicapped and paraplegic. She says, “I wanted to run this marathon three years ago but because of my work I couldn’t make it. This year I got lucky because that night I had a concert in Siem Reap, which allowed me to join the marathon during the day. I’m really happy that I could make it this year. There were many runners this year running around Prasat Angkor Wat. I am really happy to have run and support this marathon to help local Cambodians that are handicap. I hope next year there will be more supporters in order to help raise more funds for this cause. Lastly, despite not having the Water Festival celebrations this year I would like to wish everyone happiness and good luck with everything you do and everywhere you go!”
 

 

Back