បទចម្រៀងជាMelodyថ្មីរបស់មាសសុខសោភា/Meas soksophea new original song

 បទចម្រៀងជាMelodyថ្មីរបស់មាសសុខសោភា
ពេលនេះ មាសសុខសោភាបានពាំនាំយកនូវអ្វីដែលថ្មី ប្លែក មកជូនលោកអ្នកទាំង អស់គ្នាទៀតហើយ តាមរយៈបទចម្រៀងថ្មីរបស់នាង ដោយនាងបានលើកឡើងថា៖ «ដូចអ្នកទាំងអស់គ្នាធ្លាប់ជ្រាបខ្លះៗពីមុនមកហើយថា នាងខ្ញុំបានសហការជាមួយក្រុមKhmer Tree ដែលជាក្រុមកូនខ្មែរនៅសហរដ្ឋអាមេរិកធ្វើការនៅក្រុមហ៊ុនHollywood ដើម្បីផលិតបទចម្រៀងថ្មីៗជាMelodyថ្មី ហើយថ្មីៗនេះនាងខ្ញុំបានចេញបទចម្រៀងមួយបទមានចំណងជើងថា “Dance today” ដោយជាមួយបទនេះដែរ នាងខ្ញុំជឿជាក់ថាប្រិយមិត្តទាំងអស់គ្នានឹងចូលចិត្តនិងទទួលចំណីអារម្មណ៍ថ្មីមួយទៀតចំពោះចង្វាក់រាំប្លែកនៃបទនេះ ដែលជាការតែងនិពន្ធជាស្នាដៃMelodyថ្មីសុទ្ធសាធតែម្តងហើយសង្ឃឹមថាFansនឹងជួយDownloadបទចម្រៀងនេះតាមរយៈiTune ទាំងអស់គ្នា។ សូមបញ្ជាក់ថា នាងខ្ញុំមិនមែនមានត្រឹមតែបទចម្រៀងជាMelodyថ្មីជាមួយក្រុមKhmerTreeប៉ុណ្ណោះទេ តែនាងខ្ញុំក៏តែងតែបានច្រៀងចម្រៀងជាMelodyថ្មីសម្រាប់ផលិតកម្មទាំងក្នុងស្រុក និងក្រៅស្រុកផងដែររួមមាន ផលិតកម្មTownបុប្ផា រៃមាស ហើយបណ្តាផលិតកម្មទាំងនេះក៏កំពុងតែព្យាយាមរិះរក និងសម្រិតសម្រាំងផលិតបទចម្រៀងជាMelodyថ្មីៗជាបន្តបន្ទាប់សម្រាប់រូបនាងខ្ញុំផងដែរ ដើម្បីបំពេញតាមតម្រូវការនិងបំពេរសោតិន្រិ្ទយារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា ដែលនិយមគាំទ្រវិស័យសិល្បៈចម្រៀងទូទាំងផ្ទៃប្រទេស ។ នាងខ្ញុំសង្ឃឹមថា ប្រិយមិត្តទាំងអស់នឹងជួយគាំទ្រចំពោះការផលិតបទចម្រៀងជាស្នាដៃថ្មី Melodyថ្មីរបស់ខ្មែរឲ្យបានផុលផុសគ្រប់ៗគ្នាព្រោះខ្មែរក៏មានសមត្ថភាពបង្កើតស្នាដៃថ្មីដោយខ្លួនឯងមិនចាញ់បរទេសឡើយ ហើយមានតែការគាំទ្ររបស់មហាជននេះហើយ ដែលជាកម្លាំងចលករធ្វើឲ្យពួកយើងខ្ញុំមានកម្លាំងចិត្តបង្កើតអ្វីថ្មីៗជាបន្តបន្ទាប់ទៀត ហើយសម្រាប់រូបនាងខ្ញុំផ្ទាល់ក៏នៅតែមិនបោះបង់ចោលការព្យាយាមបង្កើតនិងស្វែងរកអ្វីថ្មីៗសម្រាប់Fansរបស់នាងខ្ញុំនោះដែរ ។ សរុបសេចក្តីមក បើខ្មែរស្រឡាញ់ខ្មែរ ខ្មែរត្រូវតែជួយគាំទ្រខ្មែរ គាំទ្រអ្វីជារបស់ខ្មែរ គាំទ្រស្នាដៃខ្មែរ គាំទ្រសិល្បៈខ្មែរ ដើម្បីលើកស្ទួយឲ្យសិល្បៈខ្មែររីកចម្រើនទៅមុខនិងបោះជំហានមានមុខមានមាត់ចូលទៅកាន់ឆាកអន្តរជាតិ ឲ្យសមនឹងពាក្យស្លោកមួយបានលើកឡើងថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន”» ។
ដោយៈ គ្រី ស្រីនាថ

Meas soksophea new original song
At the moment Meas soksophea has something new and original for everyone. This is what Meas soksophea has to say “I think everyone knows about my new work with khmertree. As for the new melodies, at the moment I am releasing another single called “Dance today” I believe everyone will enjoy this new dance song. This is a new original song so I hope my fans download this song from iTunes. I want to also mention that I have some more upcoming songs that are original as well from Town production and Reymeas as well. Most record companies are now producing new music and have given me the opportunity to sing these new songs. We all feel that all the listeners would like to hear new music as well that’s why we are making changes. I hope all my listeners support these new songs. When the listeners support me, I will have the strength to make more new music. Although I cannot forget and not let go of my new up-coming styles for my fans. Over all I hope that if Khmer love Khmer, Khmer must support Khmer. Support all Khmer goods. Support Khmer creation. Support Khmer entertainment, in order to boost Khmer spiritual and have forward progress for the world to know.
 

 

Back