បទចម្រៀង និងទំនុកភ្លេងថ្មី រួមជាមួយនិង MV ពិសេសប្លែកអារម្មណ៍

 បទចម្រៀង និងទំនុកភ្លេងថ្មី រួមជាមួយនិង MV ពិសេសប្លែកអារម្មណ៍
នាខែ កញ្ញា កន្លងទៅនេះ មាស សុខសោភា និងក្រុមការងារបានធ្វើដំណើរទៅកាន់ប្រទេស សិង្ហបូរី ដើម្បីផ្តិតយកទស្សនីយភាពដ៏ស្រស់ត្រកាលជូនទស្សនិកជនតាមរយៈ MV ថ្មីៗចំនួនបីដែលមានលក្ខណៈជាខ្សែរឿងខ្លី បែបមនោសញ្ចេតនា រួមទាំង MV មួយចំនួនទៀត ដែលគ្រោងនឹងចេញផ្សាយ ក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ផងដែរថាបទចម្រៀងថ្មីៗរបស់ មាស សុខសោភាព សុទ្ធសឹងតែជាបទចម្រៀងតែងថ្មី ទាំងបទភ្លេង និងទំនុកច្រៀង ក្រោមស្នាដៃនិពន្ធរបស់ Noly Record ដែលជាកវីខ្មែរពិតៗ។ មាស សុខសោភា ក៏ដូចជាក្រុមការងារសង្ឃឹមយ៉ាងមុតមាំថា មិត្តទស្សនិកជននឹងពេញចិត្ត ហើយគាំទ្រស្នាដៃកូនខ្មែរ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងនិពន្ធបទថ្មីៗ បន្តទៀត។ សូមរង់ចាំទស្សនា MV ដែលពិសេសជាប់ចិត្ត និងរីករាយស្តាប់នូវបទចម្រៀងថ្មី ដែលច្រៀងដោយ មាស សុខសោភា។

Last month of September, Meas Sok Sophea and Town Productions headed to Singapore to shoot new music videos with great city landscapes of Singapore. It’s a three story line music videos. These three songs are all new melodies and lyrics that were composed and written by Noly Record who is truly talented. Noly record is a producer/songs writer and also a director as well. Meas Sok Sophea and the team really hope that all the fans will love and support her new music which they are all produced here in Cambodia. All the support will be an encouragement and inspiration for our hard work in producing new songs. Please stay tune for more new songs by Meas Sok Sophea. These music videos will be released very soon.
Writer: Pidor

Back