បញ្ហាបរិស្ថាន និង /Environment and climate change

 បញ្ហាបរិស្ថាន និង ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែជាបញ្ហារបស់បុគ្គលណាម្នាក់ ឬប្រទេសណាមួយទេ តែវាគឺជាប្រធានបទរួមមួយដែលសកលលោកសព្វថ្ងៃកំពុងយកចិត្តទុកដាក់។ ទទឹមនឹងនេះ មាស សុខសោភា បានបង្ហាញចក្ខុវិស័យស្តីពីគម្រោងដាំកូនឈើចំនួន ១០០០០ ដើមទូទាំងប្រទេសកម្ពុជា ដោយធ្វើឡើងតាមរយៈ សមាគម បេះដូង មាស សុខសោភា “Meas Soksophea Heart Foundation” ។ គម្រោងនេះនឹងផ្តើមឡើងក្នុងគោលបំណង កាត់បន្ថយគ្រោះធម្មជាតិនិង ថែរក្សា បរិស្ថាននៅក្នុងសហគមន៍ ជាពិសេសនោះគឺដើម្បីបណ្តុះគំនិតឱ្យកូនខ្មែរជំនាន់ក្រោយចេះស្រឡាញ់និងការពារសម្បត្តិ ធម្មជាតិថែមទៀតផង។ ដោយឡែកដើម្បីសម្រេចគោល ដៅនេះ សមាគមន៍ បេះដូង មាស សុខសោភា ត្រូវការជាចាំបាច់នូវការចូលរួមពីសំណាក់សប្បុរសជន ទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជាស្ថាប័ននានា។ ទោះបីជាចំនួនកូនឈើដែលយើង គ្រោងនឹងដាំ មានចំនួនតិច ឬក៏ច្រើនក្តី តែក្នុងពេលអនាគតកូនឈើទាំងនោះ នឹងផលជាម្លប់ និងបរិសា្ថនល្អបរិសុទ្ធនៅក្នុងសហគមយើង។ ដូច្នេះហើយបើសិនជាលោក អ្នកមានចំណាប់អារម្មណ៍ចំពោះសកម្មភាពនេះ សូមទំនាក់ទំនងមក កញ្ញា មាស សុខសោភា ឬ សមាគម បេះដូង មាស សុខសោភា។ ភាពស្រស់ត្រកាលក្នុងពេលអនាគត ចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់៕

Environment and climate change is not only an individual’s or a country’s issue, but it has become a hottest topic which has been discussed all over the world. Therefore, Meas Soksophea expressed her vision about a project to plant 10,000 trees all across Cambodia through Meas soksophea Heart Foundation. This project will be created in purpose of decreasing risk of natural disaster and maintaining good environment in community; especially, to show the younger generation how to care and keep our forest sustainable. However, Meas Soksophea Heart Foundation can’t accomplish this goal alone. We need your participation. It does not matter how many trees we can plant, in the future those small trees will produce more oxygen that makes our community become fresher and greener. So whether you are interested in this project, please visit MeasSoksopheaHeartFoundation.com and click on charity-donate if you would like to help. The brightness Future starts from you.
Writer: Pidor
 

Back