ចែករំលៃកក្តីស្រឡាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក

ក្នុងយុទ្ធនាការនេះយើងបានជំរុញឱ្យបងប្អូនប្រមូល និងរក្សាទុកក្រវិលកំប៉ុងស្រាបៀរលីអូដើម្បីយកទៅបរិច្ចាគទៅតាមធុងស្រាបៀរលីអូ ហើយក្រុមហ៊ុន ស្រាបៀរលីអូនឹងធ្វើការបរិច្ចាគបន្តទៅកាន់មូល និធិជើងសប្បនិមិ្មតរបស់ម្ចាស់ក្សត្រីថៃ។ ក្រវិលកំប៉ុងដែលប្រមូលបានពីមូលនិធិនោះត្រូវបានប្រើប្រាស់ក្នុង ការកែច្នៃឡើងវិញ ដើម្បីផលិតជើងសិប្បនិម្មិតជូនដល់ជនពិការកម្ពុជាតាមរយៈ អង្គភាព CMAC។ បងប្អូនអាចចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យ នេះដោយបរិច្ចាគក្រវិលកំប៉ុងនៅតាមធុងស្រាបៀរលីអូជាច្រើនកន្លែងមានដូចជា៖ ផ្សារទំនើប AEON, City Mall និងផ្សារទំនើប Pencil មាត់ទន្លេ, ផ្សារអូឬស្សី, តាមបៀរហ្គាដិន ហាងសាច់អាំង ព្រមទាំងហាងលក់ភេសជ្ជៈនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ សូមកុំភ្លេចបរិច្ចាគ ក្រវិលកំប៉ុងទាំងអស់គ្នាណា ដើម្បីចូលរួមចំណែកក្នុងការធ្វើជើងសិប្បនិមិ្មតឱ្យបានមុនចុងខែធ្នូនេះ។ ការផលិតជើងសិប្បនិម្មិតជូនដល់ជនពិការកម្ពុជា និងចាប់ផ្តើមពីថ្ងៃទី០២ មករារហូតដល់ថ្ងៃទី០៥មករា។ ហើយកម្មវិធីបរិច្ចាគជើងសិប្បនិម្មិត និងប្រព្រឹត្តនៅថ្ងៃទី០៦មករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល ជាតិកម្ចាត់មីនកម្ពុជា CMAC។


ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំណូមពរដល់មិត្តទស្សនិកជនចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា។ ការរួមចំណែកបរិច្ចាគក្រវិលកំប៉ុងរបស់អ្នកទាំង អស់គ្នាគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផលិតជើងសិប្បនិម្មិតជូនដល់ជនពិការកម្ពុជា។
 

In this campaign, we encourage everyone to collect Leo rings which can be donated every barrel of Leo beer and those rings will make a donation to prosthetics people which this charity is owned by the Princess of Thailand. The rings collected will be processed to produce a prosthesis leg. The second step CMAC would donate these prosthesis legs. Everyone can participate in this meaningful activity by donating rings to the barrel of Leo Beer located in many places, such as: supermarket AEON, City Mall and supermarkets Pencil Riverside, Orussey Market, beer gardens and beverages shops in Phnom Penh, across provinces and all over the country. Please donate these rings to contribute in making artificial legs before the end of December. These artificial leg will be processed throughout January 2, 2017 to January 5, 2017. The artificial leg will be handed over to CMAC and will be donated to the people who are in need, on January 6, 2017   

"Taking this opportunity, I asked the audience to participate in the campaign. Your contributions are all very important to donate rings together to produce a prosthesis for people with disabilities." Meas Soksophea.

 

Writer Pidor,

 

Back