ការស្វែងរកជំនួយរបស់“មូលនិធិបេះដូងមាសសុខសោភា”នៅសហរដ្ឋអាមេរិក

ការស្វែងរកជំនួយរបស់“មូលនិធិបេះដូងមាសសុខសោភា”នៅសហរដ្ឋអាមេ​​រិក

ខណៈនេះ“មូលនិធិបេះដូងមាសសុខសោភា”ក៏ទទួលបានជំនួយពីសប្បុរសជននៅសហរដ្ឋអាមេរិកផងដែរ នេះបើតាមសំដីរបស់មាសសុខសោភាបានបង្ហាញឱ្ ដឹងថា :«ថ្វីត្បិត បច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមិនទាន់មានសន្ទុះងើបឡើងគួរឱ្យកត់សម្គាល់នៅឡើយ  ប៉ុន្តែបងប្អូននៅទីនោះនៅតែចូលរួមផ្តល់ជាទឹកប្រាក់ដាក់ចូលក្នុងហិបសប្បុរសធម៌របស់ “មូលនិធិបេះដូងមាសសុខសោភា” ដែលនាងខ្ញុំបានយកទៅ បើទោះបីទឹកប្រាក់ជាជំនួយនោះមានចំនួនតិចក្តី ច្រើនក្តីក៏ដោយ ហើយនពេល ដែលនាងខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញ  មូលនិធិយើងខ្ញុំនឹងពាំនាំជំនួយទាំងនេះយកទៅជួយដល់អ្នកខ្វះ ខាតទីទ័លក្រនៅឯខាងខេត្តបាត់ដំបង ។ ម៉្យាងវិញទៀត  ពួកគាត់បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ នៅពេលដឹងថានាងខ្ញុំបង្កើតជាចលនាមនុស្សធម៌នេះឡើង  ហើយពួកគាត់ស្ទើរតែមិនជឿទាល់តែសោះថា អ្នកចម្រៀងម្នាក់មានទឹកចិត្តនិងចេះបង្កើតជាមូលនិធិ  ដើម្បីជួយដល់អ្នកដែលរងទុក្ខលំបាកយ៉ាងដូច្នេះ ។ ជាចុងក្រោយ  នាងខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់គ្នាដែលរស់នៅសហរដ្ឋអាមេរិក ដោយពួកគាត់បានបរិច្ចាគជាធនធានផ្ទាល់ខ្លួនមកដល់ “មូលនិធិបេះដូងមាសសុខសោភា ” ដើម្បីគាំទ្រចលនាមនុស្សធម៌មួយនេះ  ហើយមូលនិធិយើងខ្ញុំនឹងធ្វើជាកម្មវិធី និងថតជាសកម្ម​ភាពផ្សេងៗក្នុងការចុះចែកអំណោយសប្បុរសធម៌  ដើម្បីបង្ហាញឱ្យសប្បុរសជនទាំងអស់គ្នាបានឃើញនិងដឹងថា ជំនួយរបស់ពួកគាត់ពិតជាបានទៅដល់ដៃអ្នកដែលរងទុក្ខលំបាកយ៉ាងពិតប្រាកដមែន »។
 
ដោយ​​ : គ្រី​ ស្រីនាថ
 

Meas soksophea Heart foundation support USA

When Meas Soksophea was in the US. She has received generous donations from Cambodian Americans. During her performance they have supported there donation to Meas Soksophea Heart foundation charity box, which was usually located in front of the stage. “I understand it is hard times in America right now especially with the economy, but their generous support was amazing. I will take all the funds back to Cambodia and Meas Soksophea Heart Foundation will donate all the funds to help some of the people in Battambong province who are really in need for help”-Meas Soksophea.

Besides that “We feel very proud that Meas Soksophea has created this foundation to help Cambodians in need, and the people can’t believe that she is a singer and she can create this foundation in order to help the Cambodian people.”-Cambodian American .

“Lastly I would like to thank all the people who has supported my charity even no matter how big or small the amount is, it will go towards my charity to support in open arms, and I will do a full coverage for all donors that has supported my foundation to see that theirs funds have reached the right people.”-Meas Soksophea

Translated by: Sophaul Lee

 

 

Back