ការសម្តែង​នៅ​ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន/Trip to New Zealand

ការសម្តែង​នៅ​ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន
បច្ចុប្បន្ននេះ វិស័យ​សិល្បៈ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ការប្រកួតប្រជែង​យ៉ាងខ្លាំង ហើយ ទស្សនិកជន​ក៏​កាន់​តែមាន​សំណូមពរ​ខ្ពស់ ហើយ​អ្នកគាំទ្រ​សិល្បៈ​ចម្រៀង​ខ្មែរ​សព្វថ្ងៃ​មាននៅទាំងក្នុង​ប្រទេស និងតាម​បណ្តាល​​ប្រទេស​នានា។ ទន្ទឹមនឹង​នេះដែរ កញ្ញា មាស សុខ សោភា មាន​ដំណឹង​ដ៏​រំភើប​រីករាយ​មួយ​សម្រាប់​ទស្សនិកជន​ដែល​និយម​គាំទ្រ​កញ្ញា នៅឯ​ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន គឺ​កញ្ញា នឹងធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន រយៈពេល​បី​ស​ប្តាហ៍ នា​ខែ សីហា​នេះហើយ។ ក្នុងនោះ​នឹងមាន​ការសម្តែង​ចំនួន​បី នៅ​ទីកន្លែង​ផ្សេងៗ​គ្នា។ តែ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​អំពី​ព័ត៌មានលម្អិត​ស្តីពី​ទីកន្លែង​ដែល​ត្រូវធ្វើ​ការសម្តែង ក្នុងពេលឆាប់ៗ​នេះ!
សូមបញ្ជាក់​ប្រាប់ថា​នេះ​គឺ​ដំណើរ​ទៅកាន់ ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន ជា​លើ​កដំបូង​របស់ កញ្ញា មាស សុខ សោភា តែ​អ្វីដែល​ធ្វើឱ្យ​កញ្ញា​រំភើប​ជាង​នេះ គឺ​ឱកាស​បាន​ជួប​សំណេះសំណាល និង​សម្តែង​ជូន​ទស្សនិកជន​នៅ​ទីនោះ។ យ៉ាងណាមិញ កញ្ញា​មិនដែល​បំ​ភេ្ល​ច​ទស្សនិកជន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ដោយ​កញ្ញាមានជា​កាដូ​ពិសេស​ពី ប្រទេស ញ៉ូ​ហ្សេ​ឡែ​ន គឺ MV ចម្រៀង​ល្បីៗជាច្រើន​ដូចជា អារម្មណ៍​ត្រូវ​ការបង “I can’t let you go” និង ដឹងថា​បង​នៅ​នឹក​គេ។ មិត្ត​ទស្សនិកជន​ប្រហែល​កំពុង​រង់ចាំ MV នៃ​បទ​ចម្រៀង​ទាំងនេះ​យូរហើយ តែ​ពេលនេះ​ការ​រង់ចាំបាន​ខិតជិត​មកដល់ហើយ VCD original នឹង​ចេញលក់​ក្នុងពេលឆាប់ៗនេះ! ដើម្បី​គាំទ្រ​កញ្ញា មាស សុខ សោភា ក៏ដូចជា​សិល្បៈ​ចម្រៀង​ខ្មែរ សូមមេត្តាជួយ​ជាវ CD និង VCD Original៕

Trip to New Zealand

Presently music industry in Cambodia becomes very competitive, and level of audiences’ satisfaction is also getting higher and higher. Moreover, Cambodian pop music’s fans are now all over the world. It will be excited news to Meas Sok Sophea’s fans at New Zealand that she is heading to the country for 3 weeks in this August. There will be 3 performances in 3 different locations. But please be patient! The locations will be announced soon!
This is her first trip to New Zealand, but what makes her even more excited is having chance to visit her fans over there. Yet she never forgets her fans in Cambodia, she will bring back some gifts all away from New Zealand as some new music videos in VCD of Town Production vol.41. All fans might have been waiting for MV of some songs like Arom Trov Kah Bon, I can’t let you go, and Deng Tah bong Nov Neuk Keh. And now the waiting is not for long, the original VCD will be released soon. To support Meas Sok Sophea and Khmer music please purchase original copy!
Write: Pidor

 

 

Back