ការផលិតបទចម្រៀងថ្មីរបស់មាសសុខសោភានៅសហរដ្ឋអាមេរិក/Meas Soksophea produces new song in USA

 ការផលិតបទចម្រៀងថ្មីរបស់មាសសុខសោភានៅសហរដ្ឋអាមេរិក

អ្វីដែលប្លែក អ្វីដែលថ្មី តែងតែមានសម្រាប់មាសសុខសោភាជានិច្ច ហើយក៏មិនខុសពីខណៈនេះដែរ ចំណីអារម្មណ៍ប្លែក ចម្លែកភ្នែកបានពាំនាំមកជូនមហាជនទៀតហើយតាមរយៈរូបនាងផ្ទាល់។ ចង់ដឹងទេថា តើអ្វីដែលជាចំណីអារម្មណ៍ប្លែក ចម្លែកភ្នែកទៀតនោះ?តោះ! បើចង់ដឹងឥចឹងយើងនាំគ្នាទៅតាមដាននិងស្តាប់សម្តីរបស់មាសសុខសោភាទាំងអស់គ្នា :«ឆ្លៀតពេលដ៏មមាញឹកអំឡុងពេលដែលនាងខ្ញុំបានទៅសំដែងនៅសហរដ្ឋអាមេរិកកន្លងផុតទៅថ្មីនេះ នាងខ្ញុំក៏បានចូលរួមសហការជាមួយក្រុមKhmertreeក្នុងការច្រៀងចម្រៀងជាសាច់ភ្លេងថ្មីដែលក្រុមពួកគាត់បានផលិតផងដែរ។ ក្រុមKhmertreeនេះ ពួកគាត់គឺជាកូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងមានStudioសម្រាប់ផលិតបទចម្រៀងដោយខ្លួនឯងតែម្តង ហើយជាពិសេសទៅទៀតនោះ ពួកគាត់ថែមទាំងធ្វើការឱ្យក្រុមហ៊ុនHollywoodថែមទៀតផង។ គោលបំណងដែលក្រុមពួកគាត់ផលិតជាសាច់ភ្លេងថ្មីនេះឡើង គឺចង់សហការជាមួយអ្នកចម្រៀងខ្មែរក្នុងការផលិតជាបទចម្រៀងថ្មី និងដើម្បីលើកកម្ពស់និងជំរុញឱ្យកូនខ្មែរបង្កើតសាច់ភ្លេងថ្មីដែលជាស្នាដៃផ្ទាល់ខ្លួន ដោយមិនចម្លងពីបរទេស ដូច្នេះនាងខ្ញុំគិតថានេះជាគំនិតដ៏ល្អ ហើយក៏សម្រេចចិត្តសហការជាមួយពួក គាត់តែម្តង។ បទចម្រៀងរបស់នាងខ្ញុំដែលផលិតនៅសហរដ្ឋអាមេរិកនោះមានចំនួនច្រើនបទ ដែលបទទាំងនោះមានលក្ខណៈជាស្តង់ដារអន្តរជាតិ ហើយជាប្រភេទបទដែលមានលក្ខណៈជាចង្វាក់រាំនិងសប្បាយៗដូចជា ចង្វាក់Danceចង្វាក់RNBជាដើម។ ម៉្យាងវិញទៀត ពួកយើងក៏បានថតជាការសម្តែងកាយវិការនៅសហរដ្ឋអាមេរិកផងដែរ ដូច្នេះយើងអាចនិយាយបានថាវាមានភាពខុសប្លែកគ្នាពីបទចម្រៀងដែលនាងខ្ញុំច្រៀងនៅក្នុងប្រទេសតែម្តង គឹខុសប្លែកគ្នាទាំងចង្វាក់ ទាំងទេសភាពនិងទិដ្ឋភាពផ្សេងៗដែលនាងខ្ញុំបានថតជាMVនៅសហរដ្ឋអាមេរិកនោះ ហើយទីកន្លែងដែលពួកយើងបានថតនោះមានដូចជា ស្ពានក្រហម (Golden Gate Bridge)សារៈមន្ទីរ (Museum)និងទីកន្លែងល្បីៗនិងសំខាន់ៗជាច្រើនទៀតនៅសហរដ្ឋអាមេរិក។ តាមរយៈបទចម្រៀងដ៏ថ្មីសន្លាងរបស់នាងខ្ញុំដែលសហការផលិតជាមួយក្រុមKhmertreeនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយគាំទ្រ និងជួយជាវCD VCD Original ឬdownloadពីI-Tune ទាំងអស់គ្នា ដើម្បីជំរុញនិងលើកទឹកចិត្តដល់ពួកយើងខ្ញុំក្នុងការផលិតបទចម្រៀងជាស្នាដៃថ្មីៗ សម្រាប់កំដរអារម្មណ៍បងប្អូនប្រិយមិត្តទស្សនិកជនបន្តទៀត ដោយនាងខ្ញុំសូមធានាថាបទចម្រៀងរបស់នាងខ្ញុំលើកនេះ ពិតជាឡូយ ប្លែក និងទាក់ទាញ ហើយនៅពេលដែលស្តាប់និងទស្សនាហើយ នឹងមិនធ្វើឱ្យបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាខកបំណងឡើយ»។
ដោយ : គ្រី ស្រីនាថ

Meas Soksophea produces new song in USA

What’s new and up to date with Meas Soksophea? She’s got a new fresh idea for her fans. Do you want to know what it is? It will be good for your eyes and ears, fans and listeners. Let’s hear what Meas Soksophea has to say:
“While I was in the USA for my performance I had the opportunity to collaborate with Khmertree. Although I was extremely busy with my concert tour, I had to focus on this new project no matter how busy I was. Khmertree is a Cambodian band/music producer and videographer based in Hollywood, California. They are young Cambodian teenagers and have their own music studio but also to mention they have worked with local L.A /Hollywood artist. Khmertree produce their own original music and I am happy to say I have collaborated with them to produce these new original songs that I have to give credits to Khmertree. It’s all original music and they are very professional of their work, and that’s why I have decided to collaborate with Khmertree. I have recorded many songs with them, and I believe these songs will be a hit. These songs are Dance and RNB melody but also to mention they do great Music videos as well. This is a bit diferent from the music videos in Cambodia, from music melody/music video scenery/storyboard. We have shot our Music video at the golden gate bridge /museum and most tourist attraction in California. The new songs that I have done with Khmertree I hope everyone supports these songs by buying original CD/DVD and download it directly from I-tunes. If successful by purchasing original CD and downloading from I-tunes, it will be our strength/finance to produce more new original music/videos. I hope these tracks will catch the feeling of the listeners. These songs are very different and catchy from what I have done in the past. When you listen to these songs I hope you won’t be disappointed.” -Meas soksophea

Translated by: Sophaul Lee

Back