ការប្រគុំ​តន្ត្រីទេសចរណ៍នៅប្រទេសអូស្ត្រាលី/ Australia Tour Performance

ការប្រគុំ​តន្ត្រីទេសចរណ៍នៅប្រទេសអូស្ត្រាលី
នាចុង​ខែ​សីហានេះ នឹង​មាន​ដំណឹង​ដ៏​គួរឱ្យ​រីករាយ​សម្រាប់​ប្រិយមិត្តដែល​រស់នៅ​ ប្រទេស អូស្រ្តាលី​ និង​និយម​គាំទ្រ​ កញ្ញា មាស សុខ សោភា។ យើង​ខ្ញុំ​សូម​ជម្រាបជូន​ថា កញ្ញា​ មាស សុខ សោភា នឹង​ធ្វើ​ដំណើរទៅសម្តែង​នៅ​ប្រទេស អូស្ត្រាលី ចាប់​ពីថ្ងៃទី ២៣ ខែសីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញានេះ។ ក្នុង​នោះ​ផងដែរ​ នឹង​មាន​ការសម្តែង​​​​ចំនួនពីរលើក លើកទីមួយ​គឺ​ប្រារព្ធធ្វើឡើងនៅទីក្រុង Melbourne ក្នុង​ថ្ងៃទី ២៣ ខែសីហា ដោយ​ឡែកយើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពីការ​ប្រគុំ​តន្ត្រី​លើកទីពីរនៅឡើយទេ យ៉ាងណាមិញព័ត៌មាន​បន្ថែម​នឹង​ត្រូវ​បាន​ប្រកាស់​ជូន​ក្នុង​ពេល​ឆាប់ៗនេះ។
ក្នុង​ឱកាសដ៏ពិសេសនេះដែរ កញ្ញា​ មាស សុខ សោភា មាន​សេចក្តី​រំភើប​រីករាយ​ដែលនឹង​បាន​សម្តែង និង​ជួប​សំណេះសំណាល់ជាមួយ​នឹង​បងប្អូល​ខ្មែរ​ដែល​រស់នៅប្រទេស​អូស្ត្រាលីជាទីនឹករលឹក។ កញ្ញា មាស សុខ សោភា នឹងខំប្រឹង​ឱ្យ​អស់​ពីលទ្ធភាព ដើម្បីផ្តល់​នូវ​ការកម្សាន្ត​សប្បាស​ជូនដល់​ប្រិយមិត្ត ដោយ​សេចក្តីស្រឡាញ់​។ អាស្រ័យ​ហេតុនេះ​ មាស សុខ សោភោ និងក្រុមការងារសង្ឃឹមយ៉ាងមុត​មាំថា ប្រិយមិត្ត​នឹង​អញ្ជើញមក​ចូល​រួម​គាំទ្រ​ឱ្យ​បានច្រើន​កុះករ៕ “ដោយសេចក្តីស្រឡាញ់ និងនឹករលឹក”

Australian Tour

On this month there will be another exciting news for Meas Sok Sophea’s fans who live in Australia. We would like to announce Meas Sok Sophea will have a tour performance to Australia from 23rd August to 6th September. There will be two shows during that time. First will be occurred in Melbourne on August 23. However, the second show has not been confirmed yet, so please stay tune for more updated information.

*Update August 29 Meas soksophea last concert event will be performing in Sydney *

Writer: Pidor

 

 

 

Back