ការប្រគុំតន្ត្រីទាំងបីថ្ងៃសម្រាប់ព្រះរាជពិធីបុណ្យអ៊ុំទូក

ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែខាងមុខនេះប្រជាជនគ្រប់ស្រទាប់វណ្ណៈនឹងចូលរួមអបអរសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារ ក៏ដូចជាមិត្តភ័ក្តិ។ ក្នុងថ្ងៃសម្រាករយៈ៣ថ្ងៃមិត្តទស្សនិកជន អាចនឹង​មានគម្រោងធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាននានា។បងប្អូនមួយចំនួនទៀតក៏ជួបជុំគ្នាទទួលទានអាហារនៅឯគេហដ្ឋាន។

ប៉ុន្តែប្រសិនបើមិត្តទស្សនិកជនមិនទាន់មានគម្រោងទៅកម្សាន្តនៅទីណាទេនោះ លោកអ្នកអាចឆ្លៀតឱកាសនេះចូលរួមទស្សនាការប្រគំតន្ត្រីដែលមានការចូលរួមដោយ idol របស់លោកអ្នកគឺកញ្ញា មាស សុខសោភា។ កញ្ញានឹងបង្ហាញវត្តមានក្នុងថ្ងៃទី១នៃព្រះរាជពិធី ដែលត្រូវជាថ្ងៃទី១៣វិច្ឆិកា នៅក្នុងការប្រគំតន្ត្រី​នៃស្ថានីយ៍ទូរទស្សន៍បាយ័ន្ត ដែលធ្វើផ្សាយបន្តផ្ទាល់ពីកោះពេជ្រ។ ថ្ងៃទី២ដែលត្រូវជាថ្ងៃទី១៤ កញ្ញានឹងទៅសម្តែងក្នុងការប្រគំតន្ត្រីចំនួនពីរកន្លែង ទីមួយគឺនៅផ្សាររាត្រី​​​​ នៅមាត់ទន្លេរ ទីពីរគឺស្រាបៀរ LEO នៅកោះពេជ្រ ចំណែក​ឯថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ កញ្ញា មាស សុខសោភា នឹងធ្វើដំណើរទៅសម្តែងនៅខេត្តសៀមរាបដែលមានការប្រគំតន្ត្រីចំនួនពីរកន្លែង ទីមួយគឺការប្រគុំតន្ត្រីឱ្យលីហួវេលុយ និងទីពីរការប្រគុំតន្ត្រីដែលផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ កញ្ញា មាស សុខសោភា សង្ឃឹមថា នឹង​បានជួយបងប្អូនក្នុងថ្ងៃប្រគុំតន្ត្រីទាំងបីថ្ងៃនេះ។

ជាចុងក្រោយ កញ្ញាមាស សុខសោភា សូមជូនពរប្រជាជនខ្មែរជួបតែសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយ ជាពិសេសនោះគឺចៀសវាងការពិសាគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕

 

Three days Water Festival concert

During the Royal Festival, friends and family, all walks of life will come to celebrate this 3 day holiday. There will be lots of Planing for travelers, however for some people. They will be having family dinners at home.

For some people that will not be traveling this is a great opportunity to watch many concert, which is attended by your idol Meas Soksophea. Meas Soksophea schedule will be the 1st day of the ceremony, which is Nov. 13. It will be a live concert performance on Bayon TV station from Koh Pich. Day 2, November 14 Meas Soksophea will have 2 locations. First location will be at night market, riverside. The second location, late in the evening will be a the LEO beer concert at Koh Pich. While the last day of the Water festival day 3, Meas Soksophea will be traveling to perform in Siem Reap. Meas Soksophea will be performing 2 concerts. The first concert will be at the Ly Hour concert and secondly, to be aired live on SEATV. Meas Soksophea is hoping you will attend all three days of these concerts.

Finally Meas Soksophea wishes “Khmer people, happiness, safe travels to near and far, in particular, avoid drinking alcohol to reduce accidents”

 

Writer Pidor


 

Back