កម្មវិធី​បុណ្យ​ឆ្លង​ខ្លោង​ទ្វារ វត្តបាក់ស្លាក្រោម/New front gate at Pagoda

 កម្មវិធី​បុណ្យ​ឆ្លង​ខ្លោង​ទ្វារ វត្តបាក់ស្លាក្រោម
ដោយ​មាន​ការ​ផ្តួច​ផ្តើម​គំនិតពីកញ្ញា​មាស សុខ សោភា កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា ឆ្នាំ ២០១៤​កន្លង​ទៅនេះកញ្ញា​ និង​ក្រុម​ការងារ​នៃ​ផលិតកម្ម​ថោន (Town Production) ទាំង​អស់មាន​សទ្ធា​ជ្រះថ្លា បាន​រួម​គ្នាចូល​ជា​បច្ច័យដើម្បី​កសាង​ និង​ប្រារព្ធពិធី​​បុណ្យឆ្លង​ខ្លោង​ទ្វារវត្ត បាក់ស្លាក្រោម ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​បារាយ​ ខេត្ត​កំពង់​ធំ។

សូម​រំ​លឹង​​ផងដែរ​ថា កាលពីឆ្នាំ​២០១២ ខណៈពេល​ដែល​កញ្ញា មាស សុសោភា ធ្វើ​ដំណើរ​ទៅ​ខេត្ត​ កំពង់ធំ ក្នុង​ឱកាស​​ប្រគុំ​តន្ត្រីមួយ ហើយកញ្ញា​បាន​សង្កេតឃើញថា វត្តបាក់​ស្លាក្រោម​ មានភាពអត្តខាត់ ព្រម​ទាំង​មិន​ទាន់​មាន​ខ្លោង​ទ្វារ​សមរម្យ​មួយ​នៅឡើយ ក៏​បាន​ប៉ងក្នុង​ចិត្ត​ថា​ ថ្ងៃណាមួយ​ពេល​ដែល​មាន​ឱកាស និង​មាន​លទ្ធភាព​គ្រប់​គ្រាន់ កញ្ញា នឹង​កសាង​ខ្លោង​ទ្វារ​ថ្មីមួយ​ឱ្យ​បាន​សមរម្យ​ ជាកិច្ច​បូជា​ជូន​ព្រះពុទ្ធសាសនា។ មក​​ដល់​ដើម​ឆ្នាំ ២០១៤ នេះ កញ្ញា​បាន​ធ្វើដំណើរទៅកាន់​ ស្រុកបារាយ ម្តងទៀត​ ហើយ​ចាប់​អារម្មណ៍ថា ខ្លោង​ទ្វារ​វត្ត​​ បាក់សា្លក្រោម​​នៅ​មិន​ទាន់មាន​សប្បុរសជន​ណា​ កសាង​នៅឡើយ។ ខណៈនោះ​កញ្ញា​ មាស សុខ សោភា ក៏​កើត​ជា​សទ្ធា​ជ្រះថ្លា បរិច្ចាគ​ថវិកាផ្ទាល់ខ្លួន​ ​ជាមួយការ​ចូល​រួម​ពី​សំណាក់​មិត្ត​សិល្បករ សិល្បការិនី និង​ក្រុមការងារប្រចាំ​ផលិតកម្ម ថោន សម្រេច​បាន​ខ្លោង​ទ្វារថ្មី​សម្រាប់​វត្ត​ បាក់ស្លាក្រោម​ ជា​ស្ថាពរ។

ឆ្លៀត​ឱកាស​នេះដែរ​ កញ្ញា មាស សុសោភា សូម​ថ្លែង​អំ​ណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ការ​ចូល​រួម​ចាប់​មគ្គផល​របស់​សិល្បករ សិល្បការិនី ប្រចាំ​ផលិតកម្មថោន​មាន​ដូចជា​ កញ្ញា សុគន្ធ នីសា លោក ករុណា ពេជ្យ Dj. ក្តិប លោក សុគន្ធ ថេរ៉ាយុ និង​ Mr. Pop រួម​ទាំង​សប្បុរសជនច្រើន​ទៀត ជាពិសេសសូម​ថ្លែង​អំណរគុណចំពោះ លោក​អគ្គនាយកផលិតកម្ម​ថោន ព្រម​ទាំង​​ឯកឧត្តម​ លោក​ជំទាវដែល​បាន​ចូល​រួម​ជ្រំជ្រែងព្រះពុទ្ធសាសនា។ ក្នុង​នោះក៏​មាន​ការចូល​រួម​ដោយ​ ក្រុម​ TR Media ដែល​បាន​ឧបត្ថមជាការ​ប្រគុំ​តន្ត្រី​កម្សាន្ត​អារម្មណ៍ដល់ពុកម៉ែបងប្អូននា​ពេល​រសៀល បន្ទាប់ពីចាប់​ពិធីបុណ្យ។ ចុង​ក្រោយ​នេះ​កញ្ញា​ មាស សុសោភា សូមជូន​កុសល​ផល​បុណ្យ​ទៅ​ដល់​សប្បុសជនឱ្យ​ទទួល​បាន​មគ្គផល​ស្មើៗគ្នាពីការកសាង​ខ្លោងទ្វារវត្ត បាក់ស្លាក្រោម​នេះ៕ ​


Leading by Meas Soksophea, on the 3rd May 2014 and a team of Town Production financially donated for the building of a main gate of a pagoda called “Bak Slar Krom” which is located in Ba Ray district, Kompong Thom province.

Back in 2012 when Meas Soksophea went to perform a concert at Kompong Thom province, she had noted that there was not any main gate entrance to the pagoda. Bak Slar Krom pagoda is so limited resource to support their facility. As a Buddhist, Meas Soksophea told herself that one day when she has a chance, she will support in building a new front gate entrance to this pagoda. In early 2014 she went on trip to Kompong Province again, and she saw that the pagoda still hasn't had a proper gate. At that time, she decided to financially donate the gate along with Town singers to support the building.

Meas Soksophea takes this chance to express her deeply appreciation to all actors, actresses, singers such as Mrs. Sokun Nisa, Mr. Karona Pich, Mr. sokun therayu, Dj Kdeub and Mr. Pop,Lorm Leakana,Num Chanton,Anny zam. Especially, she would like to thank Town Manager and other donors. Moreover, TR Media has offered a live concert stage to entertain after ceremony. Meas Soksophea would like to dedicate merit to donors who kindly donated in building the pagoda Bak Slar Krom entrance gate.

 

 

 

 

 

 

Back