កញ្ញាមាស សុខសោភា

កញ្ញាមាស សុខសោភា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា  នៅដើមខែមករាឆ្នាំ២០១៧ថ្មីៗនេះ  បានទទួលគ្រឿងឥស្សរិយយសចំនួន៣ក្នុងនោះរួមមាន គ្រឿងឥស្សរិយយស មុនីសោរាភ័ណ្ឌ ថ្នាក់ មហាសេនា ដ៏ថ្លៃថ្លាពីព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ និងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយសមុនិសារាភ័ណ្ឌពីរាជរដ្ឋាភិបាលកម្ពុជា ដោយកញ្ញាបានចូលរួមជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុអភិរក្ស និងការពារធនធានធ្មជាតិ និងមេដាយសរសើរក្នុងការបំពេញការងារសប្បុរសធម៌ធ្វើជើងសិប្បិនិមិត្តជូនដល់ជនពិការ។

 ការទទួលបានគ្រឿងឥស្សរិយយសនេះគឺមិនមែនរឿងចៃដន្យនោះទេ ដោយនេះគឺជាមហាកិត្តិយស ដោយកញ្ញាបានចូលរួមនៅក្នុងសកម្មភាពជួយសង្គមជាច្រើន។ ថ្មីៗកញ្ញាបានចូលរួមយុទ្ធនាការប្រមូលក្រវិលកំប៉ុងស្រាបៀរលីអូ ដើម្បីធ្វើជើងសិប្បនិម្មិតដើម្បីបរិច្ចាគដល់ជនពិការកម្ពុជា។ ជាមួយគ្នានេះដែលកញ្ញាបានចូលរួមចំណែកក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យដោយចេញនូវបទចម្រៀង​និពន្ធថ្មីមិនចម្លងពីបរទេស ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។

កញ្ញា មាស សុខសោភាបាន​បង្ហាញអំពីសេចក្តីរំភើបថា កញ្ញារំភើបចិត្តរហូតញ័រដៃ គេងមិនលក់ដោយទទួលបានមហាកិត្តិយសពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ។ កញ្ញាក៏បានប្តេជ្ញាថានឹងខិតខំសកម្មភាពវិជ្ជមានក្នុងសង្គមដើម្បីធ្វើគំរូល្អដល់​កូនខ្មែរឯទៀត។

 

This early January our superstar, Miss. Meas Sok Sophea has received the great honor of High Dignitary level MOHASINA from The King of Cambodia, Samdech Norodom Sihamoni. Along with the greatest award, she has also received the medal from the Prime Minister of Cambodia, Samdech Hun Sen, ​for involmenty in the activities contributing to protect the environment, and a medal appreciation for involving in collection can-rings to build prosthetic leg. The High Dignitary she has received was not given by chance. It is a great honor as a singer who is involved with many charity work and fund raising, as well many society work. The latest society work she has involved with was collecting Leo Beer can-rings to build prosthetic leg for Cambodian handicap via CMAC. Moreover, she is also one of Cambodia's top singer who contributes to improve art and entertainment in modern era by promoting original songs which are newly composed by Cambodian artists and gain so much popularity among audiences. Miss. Meas Sok Sophea is so excited over awards from the King and the Prime Minister. She has committed that she will try her best to serve the country and society by promoting positive activities as a great role model to Cambodians.

Writer: Pidor

 

 

 

Back