Biography

Young and talented Meas soksophea in 2004 came to fame with her hit songs, “Het Avey Chet Nov Te Noek [Why do I keep missing?]” and “Aun Noek Noek Bang [I miss, miss you]”, in Rasmey Stoeung Sangke Production. It led her to great popularity in the Cambodian music industry. Meas Soksophea still progressively improved from one stage to another, her fame never stopped. In 2005, she moved to U2 Production, and her song, “How do I live?” gained massive audiences both locally and international. She was widely admired because no one could not imagine that this young vocalist could sing this English song so well. It was sung so beautifully, which audiences never felt tired of listening too. In this 21st century, it is not easy to make a beautiful voice to attract the attention of people of all ages. We can assume that it is the most difficult thing for vocalists of this time. People’s feelings and preferences are always changing with their ages. The unique trait of Meas Soksophea is that she still can do what others cannot do. Furthermore, she can do it very well as it is evidenced by the complete support she gets from the audiences of all walks of life, regardless of whether they are male, female, young or old, in particular among young people.

In 2008, when she was employed by M Production. Her song, “1000 Reatrey [1000 nights]”, became the most popular song of her career, building her reputation so she could earn a good name and became a superstar in the Kingdom of Cambodia. In 2009, her constant popular songs for Sunday Production included the songs “Come back to me”, “100 Pheak Roy [100 percent]” and “Het Avey Manos Sralanh Knea Min Ban Chuob Knea [Why can’t the couple in love live together?]” and so on. From 2010 to the present, she has been a vocalist for Town Production, her songs such as “I’m sorry”, “Kreng Chit Sangsa Chas”, “Pel Keng Luok Teup Ach Phlech Bang [I can forget you only when I am asleep]” and “Ke Mean Samnang Aun Mean Toek Phnek [She is lucky, while I shed tears]” has still capture the attention of the public and gain popularity.

Meas Soksophea has tried to create new and innovations by creating song collections and providing audiences of all walks of life locally and overseas with her beautiful and unfading voice, as well as keeping her style currently to continue entertaining both the ears and eyes of the public who support her. Moreover, Meas Soksophea has traveled to give sold out performances in most countries where Cambodian people live, such as in the United States of America, Canada, France,Germany,Belgium,Switzerland, Australia,Thailand, Japan and various other countries. She always gains tremendous support from people in these countries where she has traveled to perform. She has brought pride in her success to the country.

In the meantime, Meas Soksophea also appears in promotional films for MIMI and Calipzo as well as in many short educational promotional films. More than that, it was a great source of pride and a priceless moment for Meas Soksophea in 2011 to be awarded the Anachak Dara Award for “young singer with the most beautiful voice” and it was the greatest success of her career.

Meas Soksophea’s talented voice, in addition to the instructions from the musical/arts seniors is highly regarded and receives overwhelming support leading to her being nominated by her supporters as “Queen of Voice”. The constant shouts and cheers of support always rise from the audiences when she is on the stage thanks to her beautiful voice and performance ability and the fact that she is always coming up with new improvements and showing her beautiful smile to the audiences. At a point in Meas Soksophea’s career, her experience of working with 21 productions both locally and overseas indicates that she not only has a wealth of experience in the arts of singing and work but is also a person who is patient and flexible to the working environment as well as to the surrounding people.

Having seen the hardships of people who suffered from the floods in 2011, Meas Soksophea created a foundation called “ Meas Soksophea Heart Foundation” under the major sponsorship of people living in Canada combined with her own funds. The fund is designed not only to help the flood victims but also to help the people who suffer from various hardships, in particular orphans, the disabled and so on. For instance, a song by Meas Soksophea entitled “Heart (Teuk Chet)” [http://www.youtube.com/watch?v=Cw-ooj_0xio] was written to express thanks to the charitable persons who have contributed their personal resources to the Meas Soksophea Heart Foundation and to display the activities in providing relief to victims despite the fact that the relief is not very significant and cannot help them fully recover from the hardship they are experiencing. They are able to help to some extent and this fund is a generous movement within the nation. The Meas Soksophea Heart Foundation is currently raising additional funds, therefore we would like to appeal for funds in cash or materials, in either small or large amounts/numbers from charitable persons both locally and overseas according to your good deed. All funds will be posted in the Charity section under Special thanks. Your funds will truly go to the victims.

ផ្តើមចេញពីជំហានដំបូងនៃភាពល្បីល្បាញតាមរយៈបទ “ហេតុអ្វីចិត្តនៅតែនឹក” និងបទ
“អូននឹក នឹកបង” ក្នុងផលិតកម្មរស្មីស្ទឹងសង្កែអំឡុងឆ្នាំ២០០៤មក បានធ្វើឱ្យមាសសុខសោភា
លេចត្រដែតក្នុងវិថីសិល្បៈ និងក្លាយជាតារាដិតជាប់ក្នុងក្រអៅបេះដូងរបស់មហាជនទូទៅ ។ ការ អភិវឌ្ឍន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល​​ នៅតែមានសម្រាប់មាសសុខសោភាជានិច្ច ភាពល្បីល្បាញរបស់នាងមិនែមនស្ថិតនៅទ្រឹងត្រឹមចំណុចនេះទេ ក្នុងឆ្នាំ២០០៥នៅពេលនាងផ្លាស់ទៅកាន់ផលិតកម្មU2 បទ “How do I live” របស់នាងបានក្លាយទៅជាចំណីអារម្មណ៍ដ៏ក្តៅគគុកមួយ​ ដែលត្រូវបានមហាជនទាំងក្នុងនិងក្រៅប្រទេសនិយមចូលចិត្តយ៉ាងច្រើនក្រាស់ក្រែល និងនាំគ្នាលើកសរសើរពីមាត់មួយទៅមាត់មួយមិនដាច់ពីមាត់ ដោយពួកគាត់មិននឹកស្មានថាអ្នកចម្រៀងវ័យក្មេងរូបនេះ អាចមានសមត្ថភាពច្រៀងចម្រៀងជាភាសាអង់គ្លេសបានល្អដល់ម៉្លឹង ហើយថែមទាំងពិរោះរណ្តំចិត្តធ្វើឱ្យស្តាប់មិនចេះជិនណាយទៀតផង ។ នៅក្នុងទស្សវត្សទី ២១នេះ ការចង់ធ្វើឱ្យទឹកដមសម្លេងរបស់ខ្លួនអាចស្រូបទាញអារម្មណ៍មនុស្សគ្រប់ស្រទាប់វ័យបាននោះ គឺមិនមែនជាការងាយស្រួលនោះទេ ក៏អាចនិយាយបានថាវាជារឿងមួយដ៏ពិបាកបំផុតសម្រាប់អ្នកចម្រៀងសម័យនេះ ព្រោះជាធម្មតាអារម្មណ៍និងចំណង់ចំណូលចិត្តរបស់មនុស្សគឺតែងតែប្រែប្រួលទៅតាមវ័យរបស់ខ្លួន ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់មាសសុខសោភានោះ គឺនាងនៅតែអាចធ្វើបានទន្ទឹមនឹងគ្មាននរណាម្នាក់អាចធ្វើបានដូចនាង ហើយនាងថែមទាំងធ្វើបានល្អបំផុតទៀតផង ដោយអ្វីទាំងនេះស្តែងចេញតាមរយៈការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនគ្រប់ មជ្ឈដ្ឋានមកលើរូបនាង មិនថាប្រុសស្រី ក្មេងចាស់នោះឡើយ ជាពិសេសគឺស្រទាប់យុវវ័យតែម្តង ហើយក្នុងឆ្នាំ២០០៨ ខណៈដែលនាងស្ថិតក្នុងផលិតកម្មM បទ “១០០០រាត្រី ” របស់នាងបានក្លាយទៅជាបទចម្រៀងដ៏ពេញនិយមបំផុត និងលើកកម្ពស់កិត្តស័ព្ទ កិត្តិនាមរបស់នាងឱ្យឈានឆ្ពោះទៅជាអ្នកចម្រៀងលំដាប់កំពូលមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មក អំឡុងឆ្នាំ២០០៩ នាងនៅមានបទចម្រៀងល្បីៗជាបន្តបន្ទាប់នៅក្នុងផលិតកម្មSunday រួមមានដូចជាបទ “ Come back to me ” “១០០ភាគរយ ” និងបទ “ហេតុអ្វីមនុស្សស្រឡាញ់គ្នាមិនបានជួបគ្នា ” ជាដើម ។ លុះដល់ឆ្នាំ២០១០រហូតមកទល់បច្ចុប្បន្ន ខណៈដែលមាសសុខសោភាជាអ្នក ចម្រៀងប្រចាំនៅក្នុងផលិតកម្មTownនេះ នាងក៏នៅតែមានបទចម្រៀងដែលអន្ទងដួងចិត្តមហាជនទូទៅ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាផងដែរដូចជាបទ “ I’m sorry ” “ក្រែងចិត្តសង្សារចាស់ ” “ពេលគេងលក់ទើបអាចភ្លេចបង ” និងបទ “គេមានសំណាង អូនមានទឹកភ្នែក ” ៘ អ្វីដែលប្លែក អ្វីដែលថ្មី គឺសុទ្ធតែត្រូវបានមាសសុខសោភាព្យាយាមរិះរកនិងបង្កើត ដោយប្រមូលផ្តុំនិងពាំនាំមកជូនមហាជនគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស តាមរយៈទឹកដម សម្លេងដ៏ពិរោះក្រអួនក្រអៅមិនចេះរីងស្ងួតរបស់នាង រួមទាំងម៉ូដនិយមថ្មីៗសម្រាប់ជាចំណីចក្ខុ និងកំដរសោតិន្ទ្រិយារម្មណ៍មហាជនទាំងឡាយដែលជាអ្នកនិយមគាំទ្រចំពោះរូបនាង ។ ម៉្យាងវិញទៀត មាសសុខសោភាធ្លាប់បានចេញទៅសម្តែងស្ទើរតែគ្រប់ប្រទេសដែលមានប្រជាពលរដ្ឋខ្មែររស់នៅរួមមានដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី និងបណ្តាប្រទេសជាច្រើនទៀត ហើយតែងតែទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋនៅក្រៅប្រទេសដែលនាងបានទៅសម្តែងនោះ និងពាំនាំនូវភាពជោគជ័យវិលត្រឡប់មកកាន់មាតុប្រទេសវិញគួរជាទីមោទនៈ ។ ទន្ទឹមនឹងនេះ មាសសុខសោភាក៏បានបង្ហាញខ្លួនតាមរយៈការសម្តែងជាលក្ខណៈផ្សព្វ ផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនដូចជា MIMI Calipzo រួមទាំងឈុតអប់រំខ្លីៗជាច្រើនផងដែរ ។

លើសពីនេះទៅទៀត អ្វីដែលជាមោទនភាពបំផុតសម្រាប់មាសសុខសោភា និងមានតម្លៃវិសេសវិសាលមិនអាចកាត់ថ្លៃបាននោះ គឺនៅក្នុងឆ្នាំ២០១១កន្លងទៅនេះ នាងបានទទួលពានរង្វាន់អាណាចក្រតារា ក្នុងនាមជា “តារាចម្រៀងវ័យក្មេងដែលមានសម្លេងពិរោះជាងគេ ” ហើយ នេះក៏ជាមហាជោគជ័យសម្រាប់ជីវិតក្នុងវិថីសិល្បៈរបស់នាងផងដែរ ។

ទឹកដមសម្លេងដ៏អំណោយផលពីធម្មជាតិរបស់មាសសុខសោភា រួមទាំងមានការណែនាំបង្ហាត់បង្ហាញពីសំណាក់រៀមច្បងក្នុងវិស័យសិល្បៈបន្ថែមទៀតនោះ ជាកត្តាជំរុញឱ្យសម្លេងរបស់នាងកាន់តែត្រូវគេឱ្យតម្លៃឥតគណនា កាន់តែត្រូវគេគាំទ្រច្រើនលើសលប់ ដល់ថ្នាក់ទទួលបានរហស្សនាមពីអ្នកគាំទ្ររបស់នាងថាជា “រាជិនីសម្លេង ”។ រាល់ឆាកតន្ត្រីដែលនាងសម្តែង គេតែងតែលឺសម្លេងហ៊ោកញ្ច្រៀវគាំទ្រនិងអបអរសាទរមិនដាច់សូរ ពីសំណាក់ទស្សនិកជនទាំងឡាយ ដោយសារទាំងទឹកដមសេម្លងទាំងសមត្ថភាពសម្តែងរបស់នាង គឺមានលក្ខណៈទាក់ទាញទាំងព្រម ហើយនាងតែងតែពាំនាំមកនូវអ្វីថ្មីៗ និងផ្តល់ស្នាមញញឹមដ៏សែនស្រស់ជូនដល់ទស្សនិកជន ជានិច្ច ។ ម៉្យាងវិញទៀត តាមរយៈបទពិសោធន៍ការងាររបស់មាសសុខសោភាជាមួយផលិតកម្មទាំងក្នុងនិងក្រៅប្រទេសចំនួន ២១កន្លែងមកនេះ បានស្តែងឱ្យឃើញថានាងមិនត្រឹមតែមានបទពិសោធន៍ខ្ពស់ក្នុងវិស័យសិល្បៈចម្រៀងនិងសកម្មក្នុងការងារប៉ុណ្ណោះទេ តែនាងថែមទាំងជាមនុស្សអំណត់អត់ធន់និងងាយសម្របខ្លួនជាមួយនឹងមជ្ឈដ្ឋានការងារ រួមទាំងមនុស្សជុំវិញខ្លួនទៀតផង ។ [http://www.youtube.com/watch?v=Cw-ooj_0xio]

ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាជន ដែលរងគ្រោដោះយទឹកជំនន់ក្នុងឆ្នាំ២០១១ មាសសុខសោភាក៏បានបង្កើតមូលនិធិមួយមានឈ្មោះថា “បេះដូងមាសសុខសោភា ” ក្រោមជំនួយឧបត្ថម្ភធំពីប្រជាជននៅប្រទេសកាណាដា គួបផ្សំនឹងថវិកាផ្ទាល់ខ្លួនរបស់នាងតែម្តង ។ មូលនិធិនេះបង្កើតឡើងមិនត្រឹមតែជួយដល់ជនរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងរួមចំណែកជួយដល់ប្រជាជនរងទុក្ខលំបាកនានាផងដែរ ជាពិសេសកុមារកំព្រា ជនពិកា ។ល។ តួយ៉ាង បទចម្រៀងមួយបទរបស់មាសសុខសោភាក្រោមចំណងជើងថា “ ទឹកចិត្ត ” គឺត្រូវបានតាក់តែងឡើងដើម្បីសម្តែងនូវទឹកចិត្តអរគុណចំពោះសប្បុរសជនទាំងឡាយ ដែលធ្លាប់បានបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ជាជំនួយដល់មូលនិធិបេះដូងមាសសុខសោភាកន្លងមកនេះ និងបង្ហាញពីសកម្មភាពផ្តល់ជាអំណោយដល់ជនរងគ្រោះទាំងឡាយ បើទោះបីជាអំណោយទាំងនោះមានលក្ខណៈតិចតួច មិនអាចជួយដល់ទុក្ខលំបាករបស់ពួកគាត់ទាំងស្រុងក្តី តែវាក៏អាចជួយសំរួលបានផ្នែកខ្លះ ហើយក៏ជាចលនាមនុស្សធម៌សម្រាប់សង្គមជាតិផងដែរ ។ បច្ចុប្បន្នមូលនិធិមាសសុខសោភាកំពុងស្វែងរកជំនួយបន្ថែម ដូច្នេះសូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយផ្តល់ជាថវិកាឬជាសម្ភារៈ តិចក្តី ច្រើនក្តីទៅតាមសន្តានចិត្តរបស់អស់លោកអ្នកដែលមាន ហើយថវិកាទាំងនោះធានាថានឹងមិនបាត់បង់ឡើយ ដោយពាំនាំយកទៅចែកជូនដល់ដៃប្រជាជនដែលរងទុក្ខលំបាកយ៉ាងពិតប្រាកដ ។